សម្តេចប៉ាប៖គ្មាននរណាម្នាក់ដើរម្នាក់ឯងនោះឡើយ

នៅក្នុងសារផ្ញើទៅកាន់យុវជនដែលកំពុងតែជួបជុំគ្នាព្រឹត្តិការយុវជនអន្តរជាតិលើកទី៣៦ដែលរៀបចំឡើងនៅទីក្រុង មេឌហ្ស៊ូហ្គ័រ (Medjugorje)នៅប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា​សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា គ្មាននរណាម្នាក់ដើរតែម្នាក់ឯងនោះទេ។

នៅក្នុងសារសម្រាប់ព្រឹត្តិការណ៍ដែលរៀបចំពីថ្ងៃទី ០៤ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៥  សម្តេចប៉ាបឡេអូ​បានរំលឹកឲ្យយុវជនដែលចូលរួមកម្មវិធីនោះ ដើរជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមក និងលើកទឹកចិត្តគ្នាទៅវិញទៅមក។

សម្តេចប៉ាបឡេអូបានជំរុញយុវជនឱ្យធ្វើតាមគំរូព្រះនាងព្រហ្មចារិនី​ម៉ារី ដែលព្យាយាមស្វែងរកទំនាក់ទំនងរបស់មនុស្សពិតប្រាកដ ជាពិសេសរវាងយុវជននិងព្រះជាម្ចាស់។

សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា មនុស្សត្រូវការទំនាក់ទំនង ​យើង​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ការ​ជួប​គ្នា ដើរ​ជាមួយ​គ្នា និង​ដើម្បី​រក​ឃើញ​គោលដៅ​រួម​មួយ​៕

Daily Program

Livesteam thumbnail