សម្តេចប៉ាបៈ សេចក្តីសង្ឃឹមពង្រឹងគោលជំហរយើងទប់ស្កាត់ជំងឺដង្កាត់នានា
នៅក្នុងសារផ្ញើរកាន់ទិវាពិភពលោកនៃអ្នកជម្ងឺលើកទី៣៣ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ បានមានបន្ទូលថា សេចក្តីសង្ឃឹមជាប្រភពសម្រាប់ពង្រឹងជំហរទប់ស្កាត់ជំងឺទាំងឡាយ។
សម្តេចប៉ាបបានសង្កតធ្ងន់ថា នៅពេលដែលមានជីវិតទោះជាមានជំងឺធ្ងន់យ៉ាងណាក៏កុំអស់សង្ឃឹម ។ សូមកុំភ្លេចថា ព្រះជាម្ចាស់នៅតែនៅជិតយើង ដែលរងទុក្ខទាំងអស់ទោះយើងកំពុងតែមានជំងឺធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ។
សម្តេចប៉ាបបានមានបន្ទូលដ៏មានអត្ថន័យបន្តទៀតថា សេចក្តីសង្ឃឹមជាពន្លកនៃការកសាងជំហរនិងទំនុកចិត្តដើម្បីឆ្លងកាត់ពេលវេលាដ៏មានទុក្ខលំបាកបំផុត ។
សម្តេចប៉ាបមានបន្ទូល ថា ទោះជានៅក្នុងស្ថានភាពណាក៏ដោយ យើងត្រូវតែយល់ថា សេចក្តីសង្ឃឹមជាតម្រូវការដើម្បីលើកកំពស់ កម្លាំង យើងទាំងអស់គ្នា ។