សម្តេចប៉ាបៈ សូមឲ្យធម្មជាតិសម្រាកពីការធ្វើអាជីវកម្មដោយការលោភលន់របស់មនុស្សជាតិ

វ៉ាទីកង់់ញូវបានរាយការណ៍ថា នៅក្នុងសារផ្ញើរជូន ព្រះសហគមន៍កាតូលិកនៅប្រទេសប្រេស៊ីលដែលកំពុងតែរៀបចំយុទ្ធនាការដើម្បីភាតរភាពនៅក្នុងកម្មវិធីសន្និសីទជាតិលោកអភិបាលនៃព្រះសហគមន៍នៅក្នុងប្រទេសនេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអំពាវនាវឲ្យគ្រប់គ្នាយកចិត្តទុកដាក់ដើម្បីទុកឱកាសឲ្យធម្មជាតិបានសម្រាកពីការកេងប្រវ័ញ្ចដ៏លោភលន់របស់មនុស្សជាតិ។
នៅក្រោមប្រធានបទ "ភាតរភាព និងបរិស្ថាន" នៅពាក់កណ្តាលសប្តាហ៍នេះ សម្តេចប៉ាប បានបង្ហាញនូវការគាំទ្រនិងលើកទឹកចិត្តដល់ការប្រែចិត្តគំនិត និងជំរុញឲ្យគ្រប់គ្នាស្តាប់សម្រែកស្រែកយំរបស់អ្នក ក្រីក្រ និងធម្មជាតិនៅលើភពផែនដី។
នៅក្នុងឱកាសនោះ សម្តេចប៉ាបបានគូសបញ្ជាក់ពីការគាំទ្រនូវការកែប្រែចិត្តគំនិតដដើម្បីផ្សាភ្ជាប់ជំនឿទៅនឹងបរិស្ថាន តាមគោលលទ្ធិ Laudato Si’ ។
សម្តេចប៉ាបបានមានបន្ទូលពន្យល់ថា ឯកសារទាំងនេះមានន័យដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីឆ្លើយតបនឹង វិបត្តិអេកូឡូស៊ីបច្ចុប្បន្ន និង ជាការអំពាវនាវដល់ការប្រែចិត្តគំនិត ខាងក្នុងដ៏ជ្រាលជ្រៅ របស់មនុស្សជាតិចំពោះបរិស្ថាន ។
Daily Program
