សម្តេចប៉ាបអំពាវនាវឱ្យមានប្រព័ន្ធថែទាំសុខភាពដែលផ្តល់អាទិភាពដល់ជនក្រីក្រ

 សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៥ បានបញ្ចេញសារមួយដោយអំពាវនាវឲ្យមានប្រព័ន្ធថែទាំងសុខភាពមួយដែលនឹងផ្តល់អទិភាពដល់ជនក្រីក្របំផុត។

វ៉ាទីកង់ញូវបានរាយការណ៍ថា សារនេះត្រូវបានទ្រង់បញ្ចេញនៅសប្តាហ៍ទី​៥ នៃរដូវរង់ចាំ​ ហើយនៅក្នុងអំឡុងពេលនោះ ទ្រង់ក៏បានអំពាវនាវឱ្យមានសន្តិភាពនៅទូទាំងពិភពលោកហើយបានបរិហារអំពីអំពើហិង្សានៅក្នុងប្រទេសហៃទីដែលបានសម្លាប់បងស្រី ពីរនាក់ កាលពីថ្ងៃចន្ទទី ៣១ ខែមីនា កន្លងទៅថ្មីៗនេះ។

សម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់នៅក្នុងសារនោះថា ទ្រង់បានយល់អំពីតម្រូវការនេះនៅក្នុងអំឡុងពេលដែលទ្រង់បានទទួលការព្យាបាលតាំងពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០២៥ ។​

សម្តេចប៉ាបក៏បានមានបន្ទូលផងដែរថា នៅពេលដែលទ្រង់បានចូលរួមនិងបង្ហាញវត្តមាននៅក្នុងកម្មវិធីនៃបុណ្យករុណាទិគុណសម្រាប់អ្នកជំងឺនិងបុគ្គលិកផ្នែកសុខាភិបាល ទ្រង់ក៏បានអធិដ្ឋានជាពិសេសអំពីចំណុចនេះ។

សម្តេចប៉ាបបានមានបន្ទូលថា នៅក្នុងនាមជាអ្នកជំងឺការយកចិត្តទុកដាក់ពីក្រុមគ្រួពេទ្យគឺសំខាន់

ណាស់ ដូច្នេះហើយគ្រប់គ្នាគួរតែទទួលបាននូវការយកចិត្តទុកដាក់ដោយស្មើរៗគ្នា។

ក្រៅពីនោះសម្តេចប៉ាបក៏បានលើកទឹកចិត្តឲ្យគ្រប់គ្នាស្វែងយល់ពីការការលះបង់និងតួនាទីដ៏សំខាន់របស់ក្រុមវេជ្ជបណ្ឌិត និង ក្រុមគ្រូពេទ្យទាំងអស់។

សម្តេចប៉ាបបានលើកឡើងថា លក្ខខណ្ឌការងាររបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំសុខភាព ក៏ដូចជាអ្នកដែលពាក់ព័ន្ធ ជួនកាលពួកគេត្រូវទទួលរងនូវសំពាធខ្លាំងណាស់ ដូច្នេះហើយទ្រង់បាន មានប្រសាសន៍ថា បេសកកម្មរបស់ពួកគេ "មិនងាយស្រួលទេ ហើយត្រូវតែត្រូវបានគាំទ្រ និងគោរព"។

លើសពីនេះ ទ្រង់ក៏បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យវិនិយោគលើការព្យាបាល និងការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត ដើម្បីឱ្យប្រព័ន្ធថែទាំសុខភាពអាចរួមបញ្ចូល និងយកចិត្តទុកដាក់ចំពោះជនក្រីក្រ បំផុតនានា៕

Daily Program

Livesteam thumbnail