សម្តេចប៉ាបអំពាវនាវឱ្យមានបទឈប់បាញ់ នៅថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រ
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានចេញសេចក្តីអំពាវនាវដល់មេដឹកនាំរដ្ឋ និងសហគមន៍អន្តរជាតិ ដើម្បីធានាបានថា បទឈប់បាញ់អាចឈានដល់នៅក្នុងប្រទេសដែលរងគ្រោះដោយសារសង្គ្រាមមុននិងអំឡុងពេលនៃពិធីបុណ្យព្រះយេស៊ូប្រសូត្រ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការអំពាវនាវជាថ្មីនេះបានធ្វើឡើងដោយសម្តេចប៉ាប កាលពីថ្ងៃអាទិត្យដោយមានបន្ទូលថា "ទូលបង្គំជាខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល និងសហគមន៍អន្តរជាតិឲ្យមាន បទឈប់បាញ់មួយអាចត្រូវបានឈានដល់នៅលើគ្រប់សមរភូមិទាំងអស់ដើម្បីទាំងអស់គ្នារីករាយបុណ្យព្រះយេស៊ូប្រសូត្រដោយអំណរសប្បាយ "។
សម្តេចប៉ាបបានមានបន្ទូលទៀតថា «ទូលបង្គំជាខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល និងសហគមន៍អន្តរជាតិថា បទឈប់បាញ់អាចនឹងត្រូវបានសម្រេចនៅលើសមរភូមិទាំងអស់ »។
សម្តេចប៉ាបបានទូលអង្វរថា សូមអនុញ្ញាតឱ្យយើងបន្តការអធិស្ឋានសម្រាប់សន្តិភាព សម្រាប់ប្រជាជនដែលកំពុងតែរងនូវទារុណភាពនៅអ៊ុយក្រែន មជ្ឈិមបូព៌ា ដូចជា ប៉ាឡេស្ទីន អ៊ីស្រាអែល លីបង់ និងឥឡូវនេះស៊ីរី នៅក្នុងប្រទេសមីយ៉ាន់ម៉ា ស៊ូដង់ និងគ្រប់ទីកន្លែងដែលប្រជាជនទទួលរងទុក្ខវេទនាដោយសង្គ្រាម និងអំពើហិង្សា ស្គាល់ពន្លឺនៃសុខដុមរមនាជាថ្មីផង៕