សម្តេចប៉ាបអំពាវនាវឱ្យមានបទឈប់បាញ់នៅស៊ូដង់
សម្តេចប៉ាបឡេអូទី១៤ បានអំពាវនាវឱ្យមានបទឈប់បាញ់ ហើយបានលើកទឹកចិត្តដោយជំរុញឲ្យមាន អន្តរាគមន៍ពីសហគមន៍អន្តរជាតិ ការបើកច្រករបៀងមនុស្សធម៌ និងការចែកចាយជំនួយនៅក្នុងប្រទេសស៊ូដង់ដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។
សម្តេចប៉ាបឡេអូបានថ្កោលទោសចំពោះអំពើហិង្សាប្រឆាំងស្ត្រី និងកុមារ ការវាយប្រហារលើជនស៊ីវិលដែលគ្មានអាវុធ ជាឧបសគ្គធ្ងន់ធ្ងរចំពោះសកម្មភាពមនុស្សធម៌។
សម្តេចប៉ាបឡេអូ បានមានបន្ទូលថា យើងកំពុងបង្កឱ្យមានទុក្ខវេទនាដែលមិនអាចទទួលយកបានចំពោះប្រជាជនដែលហត់នឿយរួចទៅហើយដោយសារជម្លោះជាច្រើនខែ៕