សម្តេចប៉ាបអាចនឹងយាងទៅទស្សនកិច្ចនៅអាហ្វ្រិកនៅក្នុងឆ្នាំនេះ

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ប្រទេសអង់ហ្គោឡាជាប្រទេសមួយក្នុងចំណោមប្រទេសនៅអាហ្វ្រិក ដែលសម្តេចប៉ាបឡេអូ ទី១៤ នឹងយាងទៅបំពេញទស្សនកិច្ច ប៉ុន្តែ កាលបរិច្ឆេទពិតប្រាកដគឺ កំពុងពិនិត្យ។

សម្តេចប៉ាបឡេអូ មានគម្រោងយាងទៅបំពេញទស្សនកិច្ចអង់ហ្គោឡា ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ទ្រង់ទៅកាន់ទ្វីបអាហ្វ្រិក ក្នុងនាមជាសម្តេចប៉ាប នេះបើយោងតាមការប្រកាសរបស់សម្តេចប៉ាប។

ប្រភពដ៏គួរឲ្យទុកចិត្តមួយបានអះអាងថា សម្តេចប៉ាបឡេអូបានទទួលយកការអញ្ជើញពីព្រះសហគមន៍ កាតូលិកនៃប្រទេសអង់ហ្គោឡា និងប្រធានាធិបតីនៃប្រទេស គឺលោក ចូអាវ លូរ៉េនសូ (João Lourenço) ដោយបន្ថែមថា ពេលវេលា និងផែនការនៃដំណើរទស្សនកិច្ច និងកម្មវិធីនៅក្នុងការពិភាក្សានៅឡើយទេ។

នៅពេលនេះ អ្វីៗត្រូវបានគេរាយការណ៍ថា បានកំពុងរៀបចំផែនការ និងកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបឡេអូ បើទោះបីជាពេលនេះមិនទាន់មានព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ ឬកម្មវិធីពិតប្រាកដនៅឡើយក៏ដោយ៕

Daily Program

Livesteam thumbnail