សម្តេចប៉ាបអធិស្ឋានសម្រាប់សន្តិភាព ភាតរភាព និងភាពសុខដុមរមនានៅនីការ៉ាហ្គ័រ

ដោយបង្ហាញពីភាពស្និទ្ធស្នាលរបស់ទ្រង់ចំពោះព្រះសហគមន៍កាតូលិក និងប្រជាជននីការ៉ាហ្គ័រ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន អធិស្ឋានព្រះនាងព្រហ្មចារិនីម៉ារី ឲ្យជួយបើកចិត្តគំនិតមនុស្សទាំងអស់ឲ្យមាន សន្ទនាដែលនាំទៅរកសន្តិភាព ភាតរភាព និងភាពសុខដុមរមនា។

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះបិតាដ៏វិសុទ្ធបានស្នើឱ្យគ្រីស្តបរិស័ទ ចូលរួមជាមួយទ្រង់ ដើម្បីសុំឱ្យមេ ដឹកនាំប្រទេសនេះបើកបេះដូង និងអនុញ្ញាតឱ្យមានការសន្ទនាគ្នាក្នុងការស្វែងរកសន្តិភាព ភាតរភាព និងភាពសុខដុមរមនា។ 

សម្តេចបានមានបន្ទូលថា “សូមព្រះនាងម៉ារី ជាអ្នកលួងលោមពួកគេក្នុងការលំបាក និងភាពមិនប្រាកដប្រជា ហើយបើកបេះដូងទាំងអស់គ្នា រិះគិតហើយសម្លឹងទៅរកកិច្ចសន្ទនាប្រកបដោយការគោរព និងស្ថាបនា ដើម្បីលើកកម្ពស់សន្តិភាព ភាតរភាព និងភាពសុខដុមរមនាក្នុងប្រទេស”។

សម្តេចប៉ាបបានទូលអង្វរបន្តថា «​សូមព្រះនាងជួយ ​បើក​ចិត្ត​មនុស្ស​គ្រប់​គ្នា ដើម្បី​ឲ្យ​ផ្លូវ​នៃ​ការ​សន្ទនា​ប្រកបដោយ​ការគោរព និង​ស្ថាបនា​ត្រូវបានត្រួសត្រាយ​»​។

មកដល់ពេលនេះទំនាក់ទំនងរវាងបុរីវ៉ាទីកង់និងអាជ្ញាធរនីការ៉ាហ្គ័រ ត្រូវបានកាត់ផ្តាច់​ហើយអាជ្ញាធរតែងតែចាប់ខ្លួននិងនិរទេស​ បព្វជិតនានានៅក្នុងប្រទេសដែលបន្តហ៊ានរិះគន់អាជ្ញាធរនិងរដ្ឋាភិបាល៕

Daily Program

Livesteam thumbnail