សម្តេចប៉ាបអធិស្ឋានសម្រាប់ជនរងគ្រោះដោយគ្រោះអគ្គីភ័យស្វីស

សម្តេចប៉ាបឡេអូទី១៤ បានចូលរួមរំលែកទុក្ខនិងអធិដ្ឋានជូនចំពោះជនរងគ្រោះ និងមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលបានរងគ្រោះនៅក្នុងគ្រោះមហន្តរាយអគ្គីភ័យមួយកន្លែង​ដែលកើតមាននៅក្នុងទីក្រុង ក្រាន ម៉ូនតាណា (Crans-Montana)​ប្រទេសស្វីស។

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាគ្រោះអគ្គីភ័យដ៏កំណាចដែលបានកើតមានឡើងនៅថ្ងៃទី​០១ ខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យមានមនុស្សប្រហែល៤០ នាក់ស្លាប់ និងជាង១០០ នាក់រងរបួស។

នៅក្នុងសារទូរលេខមួយពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចប៉ាបឡេអូ សោកស្តាយចំពោះ​ជីវិតមនុស្សត្រូវស្លាប់នៅក្នុងឧបត្តិហេតុគ្រោះអគ្គីភ័យនៅបាមួយកន្លែងនៅក្នុងទីក្រុងនោះ។

អាជ្ញាធរប៉ាន់ប្រមាណថា អគ្គីភ័យបានឆាបឆេះក្នុងរយៈពេលតិចជាងពីរម៉ោងបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ហើយមូលហេតុនៅតែស្ថិតក្រោមការស៊ើបអង្កេត។ ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ គឺមានជនជាតិអ៊ីតាលី និងបារាំង ហើយខ្លះមានអាយុត្រឹមតែ ១៦ ឆ្នាំប៉ុណ្ណោះ៕

Daily Program

Livesteam thumbnail