សម្តេចប៉ាបអធិដ្ឋានដោយស្ងប់ស្ងាត់ក្នុងបន្ទប់ឯកជននៅមន្ទីរពេទ្យ

ការិយាល័យព័ត៌មានសន្តអាសនៈបាន ចេញផ្សាយនូវរូបថតរបស់សម្តេចហ្រ្វង់ស៊ីស្កូនៅពេលដែលទ្រង់កំពុងតែរៀបចំពិធីអធិស្ឋាននៅក្នុងបន្ទប់ឯកជននៅក្នុងមន្ទីរពេទ្យ។
វ៉ាទីកង់ញូវបានរាយការណ៍ថា រូបភាពនេះជារូបថតដំបូងគេចាប់តាំងពីទ្រង់យាង ចូលពេទ្យនៅថ្ងៃទី ១៤ ខែកុម្ភៈ ប៉ុន្តែនៅពេលនេះ ស្ថានភាពសុខភាពរបស់ទ្រង់កំពុងមានស្ថិរភាព តែទោះជាយ៉ាងណាក៏ទ្រង់នៅតែបន្តទទួលការព្យាបាលចលនាដង្ហើម។
រូបថតនេះបង្ហាញថា ទោះទ្រង់មានបញ្ហាសុខភាពក៏ទ្រង់មិនដែលភ្លេចការអធិដ្ឋានឡើយ ជាក់ស្តែងដូចជាអ្វីដែលរូបថតបានបង្ហាញស្រាប់។ រូបថតបានបង្ហាញថាទ្រង់កំពុងតែ សម្លឹងមើលឈើឆ្កាងនៅលើអាសនៈនៃវិហារនៅជាន់ទីដប់នៃមន្ទីរពេទ្យ ជាកន្លែងដែលទ្រង់បានយាងទៅអធិស្ឋានជារៀងរាល់ថ្ងៃ ចាប់តាំងពីស្ថានភាពសុខភាពរបស់គាត់បានប្រសើរឡើង។
ដោយសារតែស្ថានភាពសុខភាពសួតទ្រង់ស្មុគស្មាញ តាំងពីទទួលការព្យាបាលក្រៅពីក្រុមគ្រូពេទ្យដែលព្យាបាលសម្តេចប៉ាប និងសហការីដ៏ជិតស្និទ្ធបំផុតរបស់ទ្រង់គឺគ្មាននរណាបានឃើញស្ថានភាពសម្តេចប៉ាបដោយផ្ទាល់ឡើយ។
រូបភាពសម្តេចមិនត្រូវបានគេបង្ហាញ ប៉ុន្តែសំឡេងរបស់ទ្រង់ ត្រូវបានបញ្ចេញតាមសារនៅក្នុងកម្មវិធីមួយចំនួនជាបន្តបន្ទាប់៕
Daily Program
