សម្តេចប៉ាបឡេអូ ៖ យន្តហោះគួរតែជាយាននាំមកនូវសន្តិភាព មិនមែនសង្គ្រាម

សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលនៅពេលជួប ជាមួយគណៈប្រតិភូ មកពី ក្រុមហ៊ុន ITA Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីតាលី និងក្រុមហ៊ុន Lufthansa Group។

នាឱកាសនោះ សម្តេចប៉ាបឡេអូបានមានបន្ទូល ថា ITA Airways បានជួយឱ្យដំណើរទស្សនកិច្ចរបស់ទ្រង់ នៅបរទេសពោរពេញដោយ បរិយាកាសជាគ្រួសារស្ទើរតែទាំងស្រុង ហើយជំនួបនេះ​ផ្តល់​ឱកាស​ឲ្យ​ទ្រង់​បង្ហាញ​ពី​ការ​កោតសរសើរ និង​ការ​ដឹងគុណ​ផ្ទាល់ខ្លួនចំពោះសេវាកម្មដ៏ពិសេស  ហើយលើកឡើងថា​នេះគឺជាយានកសាង ​ស្ពាន​នៃ​ការសន្ទនា ការ​ជួប​គ្នា និង​ភាតរភាព។

ទោះ​ជា​យ៉ាង​ណានាឱកាសនោះតាមរយៈវាទីកង់ញូវ សម្តេចប៉ាបឡេអូ​បាន​កត់សម្គាល់​ថា យន្តហោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ញឹកញាប់​ក្នុង ​សង្គ្រាម​ដើម្បី​នាំ​មក​នូវ​ការ​បំផ្លិចបំផ្លាញ និង​ការ​ភ័យខ្លាច។

សម្តេចប៉ាប​បាន​មានបន្ទូល ​ថា យន្តហោះ​គួរតែ​ជា​យាន​ដឹកជញ្ជូន​សន្តិភាព​ជានិច្ច មិនមែន​ជា​អ្នក​ដឹកជញ្ជូន​សង្គ្រាម​ទេ។

សម្តេចប៉ាបឡេអូ បាន​រំលឹក​ពី​ការ​ទម្លាក់​គ្រាប់បែក​តាម​អាកាស​កាលពី​សង្គ្រាម​លោក​លើក​ទី​២ និង​ជម្លោះ​ផ្សេងៗ​ទៀត ដែល​នៅ​តែ​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ។

សម្តេចប៉ាបឡេអូមានបន្ទូលថា ឆ្លងតាមគ្រោះមហន្តរាយដែលបានកើតមានកន្លងមក ការវាយប្រហារដោយការទម្លាប់គ្រាប់បែក​តាម​អាកាស​គួរតែ​ត្រូវ​បាន​ហាមឃាត់​ជា​រៀង​រហូត ហើយរាល់ ការអភិវឌ្ឍបច្ចេកវិទ្យា ដែលវិជ្ជមានបែបនេះ កំពុងបម្រើសង្គ្រាម។ នេះមិនមែនជាវឌ្ឍនភាពទេ វាគឺជាការដើរថយក្រោយ៕

Daily Program

Livesteam thumbnail