សម្តេចប៉ាបឡេអូ ៖ ព្រះជាម្ចាស់ទ្រង់អោបក្រសោបនិងការពារសេចក្តីថ្លៃថ្នូរមនុស្សគ្រប់រូប
សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលនៅពិធីបិទបញ្ចប់ឆ្នាំនៃករុណាទិគុណ២០២៥ កាលពីរាត្រីថ្ងៃទី ២៥ ខែធ្នូថា មនុស្សជាតិជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ហើយទ្រង់មិនដែលទុកនរណាម្នាក់ចោលឡើយ។
សម្តេចប៉ាបឡេអូបានប្រកាសទៅកាន់មនុស្សរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅក្នុងទីលានសន្តសិលាបាស៊ីលីកា ថា មនុស្សសំខាន់ ហើយបើពិភពលោកគ្មានកន្លែងសម្រាប់មនុស្សនោះ ទ្រង់ក៏គ្មានកន្លែងនៅលើពិភពលោកដែរ។
សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា នៅពេលបច្ចុប្បន្ននេះនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចខ្លះគេចាត់ទុកមនុស្សជាទំនិញ ប៉ុន្តែព្រះជាម្ចាស់មិនដូច្នេះឡើយ គឺទ្រង់បានប្រទានសេចក្តីថ្លៃថ្នូរ និងតម្លៃនៃមនុស្សដូចៗគ្នា។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា ក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិគ្មានព្រំដែន ហើយទ្រង់តែងតែបង្ហាញ និងឲ្យតម្លៃលើសេចក្តីថ្លៃថ្នូរមនុស្សជាតិដោយគ្មានដែនកំណត់ដូចគ្នាៗ៕