សម្តេចប៉ាបឡេអូ អំពាវនាវឱ្យបញ្ចប់អំពើហិង្សានៅកុងហ្គោ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រយុទ្ធគ្នាឡើងវិញនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

 ថ្លែងនៅចុងបញ្ចប់នៃកម្មវិធីអប់រំជំនឿ នៅទីលាន សន្តសិលា សម្តេចប៉ាបឡេអូបានបង្ហាញពីភាពស្និទ្ធស្នាលរបស់ទ្រង់ចំពោះប្រជាជនកុងហ្គោ និងបានជំរុញឱ្យភាគីដែលពាក់ព័ន្ធនឹងជម្លោះ បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ និងស្វែងរកការសន្ទនាប្រកបដោយស្ថាបនា ដោយគោរពដំណើរការសន្តិភាពដែលកំពុងបន្ត។ 

នៅទីក្រុង អ៊ូវីរ៉ា ( Uvira )ដែលជាទីក្រុងយុទ្ធសាស្ត្រមួយនៅភាគខាងកើតប្រទេសកុងហ្គោ មន្ត្រីក្នុងតំបន់បានរាយការណ៍ពីការវាយលុកដ៏សាហាវថ្មីមួយដែលបានសម្លាប់មនុស្សជាង ៤០០ នាក់ និងធ្វើឱ្យមនុស្សប្រហែល ២សែន នាក់ផ្សេងទៀតត្រូវផ្លាស់ទីលំនៅ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងនេះបានធ្លាក់ចូលទៅក្នុងដៃរបស់ក្រុមចលនាយោធាដែលគាំទ្រដោយប្រទេសរ៉ូវ៉ាន់ដា៕

Daily Program

Livesteam thumbnail