សម្តេចប៉ាបឡេអូ អធិដ្ឋានឲ្យឧស្សាហកម្មបម្រើសង្គ្រាមនានាត្រូវបានជំនួសដោយសិប្បកម្មនៃសន្តិភាព

សម្តេចប៉ាបឡេអូ ទី១៤ ត្រូវបានវ៉ាទីកង់ញូវរាយការណ៍ថា ទ្រង់បានអធិស្ឋានកាលពីថ្ងៃពុធ ដោយឆ្លុះបញ្ចាំងពីជីវិតជាគ្រីស្តបរិស័ទតាំងពីកុមារភាពមក គឺព្រះសហគមន៍សម្រួចនិងបណ្តុះបណ្តាលអ្នកជំនាញឲ្យក្លាយជាអ្នកត្បាញនៃក្តីសង្ឃឹម និងក្លាយជាសិប្បករនៃសន្តិភាព។

សម្តេចប៉ាបឡេអូ បានមានបន្ទូល នៅក្នុងកម្មវិធីអប់រំជំនឿ នៅថ្ងៃទី ០៧ ខែមករា ថា នៅកន្លែងដែលមានវិសមភាព អាចមានយុត្តិធម៌ ដូច្នេះវាអាចស្របនឹងនិន្នាការថ្មី ដែលគេកំពុងតែអធិដ្ឋាន សូមឲ្យបង្វែចិត្តផលិតករនិងឧស្សាហករណ៍នានាកុំឲ្យហត់នឿយនឹងការបម្រើផលិតកម្មអ្វីដែលបម្រើឲ្យសង្គ្រាម ដូច្នេះហើយ ទ្រង់ចង់ឲ្យគ្រប់ឧស្សាហកម្មសង្គ្រាមត្រូវបានជំនួសដោយសិប្បកម្មនៃសន្តិភាព»។

នាឱកាសនោះ សម្តេចប៉ាបឡេអូក៏បានអធិដ្ឋាន​ឲ្យព្រះសហគមន៍រំពៃរកឃើញមនុស្សជាតិពិត ដែលសិរីល្អពីព្រះជាម្ចាស់ ពោលគឺជាមនុស្សដែលដឹងថា ជីវិតពិតជាការបើកចំហ និងមានការរួបរួម ហើយជីវិតដែលពោរពេញទេវភាព ដើម្បីឲ្យយើងអាចរួមបញ្ចូលនៅក្នុងសេរីភាពដ៏ស្វាហាប់ ហើយ បន្ធូរអ្វីដែលជា ចំណងនៃការភ័យខ្លាច៕

Daily Program

Livesteam thumbnail