សម្តេចប៉ាបឡេអូ លើកទឹកចិត្តយុវជនឲ្យស្វែងរកតម្រូវការរបស់ពិភពលោកឲ្យត្រឹមត្រូវ

សម្តេចប៉ាបឡេអូទី១៤ បានជួបជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃបណ្តាញអធិស្ឋានទូទាំងពិភពលោករបស់សម្តេចប៉ាប ហើយថ្លែងអំណរគុណដល់ពួកគេចំពោះការងាររបស់ពួកគេ ដែលបានខិតខំធ្វើការជាមួយនឹងយុវជន​។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបកាលពីចុងខែមករា  សម្តេចប៉ាបឡេអូបានលើកទឹកចិត្តក្រុមការងារនេះ ឱ្យបន្តបេសកកម្មរបស់ពួកគេ ដើម្បីផ្សព្វផ្សាយនិងប្រកាសដំណឹងល្អដល់យុវជន ហើយលើកទឹកចិត្តយុវជនឱ្យចូលរួមស្វែងរកអ្វីដែលជាតម្រូវការពិតប្រាកដរបស់ពួកគេដ៏ត្រឹមត្រូវ។​

សម្តេចប៉ាបឡេអូក៏បានលើកទឹកចិត្តពួកគេឱ្យក្រុមការងារខិតខំពន្យល់យុវជនកុំអោយចាកចេញពីមាគ៌ានៃព្រះសហគមន៍ជាពិសេសគឺឆ្ងាយពីផ្លូវដែលព្រះជាម្ចាស់បានត្រួសត្រាយ​។​

សម្តេចប៉ាបឡេអូ សំណូមពរឲ្យក្រុមការងារនេះ លើកកំពស់ការចូលរួមរបស់យុវជនគ្រប់សមាភាព ដើម្បីធ្វើយ៉ាងណាឲ្យពួកគេយល់ពីបំណងពិតប្រាកដរបស់ព្រះជាម្ចាស់ ដោយមិនមានវប្បធម៌ ភាសា និង បញ្ហានានាជាឧបសគ្គ សំខាន់យល់អំពីបំណងប្រាថ្នាប្រកបដោយសេចក្តីករុណា សេចក្តីស្រលាញ់ និង ការអត់ឱន៕

Daily Program

Livesteam thumbnail