សម្តេចប៉ាបឡេអូ ចូលរួមសន្ទនាជាមួយសមាជិកនៃមហាសន្និបាតដោយផ្ទាល់

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤បានចំណាយពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ចូលជួបនិងធ្វើការសន្ទនាជាមួយសមាជិកនៃក្រុមមហាសន្និបាតព្រះសហគមន៍កាតូលិកដែលមានសមាជិកទាំងអស់ប្រមាណជា ២០០០ នាក់ នាវិសាលវិមាន Paul VI Audience

ប្រភពដដែលបានឲ្យដឹងថា តំណាងចូលរួមទាំងអស់នោះ គឺជាអ្នកដឹកនាំស្ថាប័ននានានៅក្នុងព្រះសហគមន៍កាតូលិកមកពីជុំវិញពិភពលោក ។ ដោយពួកគេជាក្រុមប្រឹក្សាលោកបូជាចារ្យ ក្រុមប្រឹក្សាហិរញ្ញវត្ថុ ដែលតំណាងឱ្យភូមិភាគនិងអគ្គភូមិភាពជាច្រើន។

នៅក្នុងព្រឹត្តិការណ៍នោះអ្នកចូលរួម បានកត់សម្គាល់ថា នេះគឺជាព្រឹត្តិការណ៍មួយ និងជា ពេលវេលាដ៏សំខាន់មួយនៅក្នុងដំណាក់កាលអនុវត្តនៃការណែនាំដែលបានដាកចេញនូវ ឯកសារចុងក្រោយនៃមហាសន្និបាតលោកអភិបាលលើកទី១៦។

ប្រភពដដែលបានបន្តថា សម្តេចប៉ាបឡេអូ ដែលធ្លាប់ជាអភិបាលនៃព្រះសហគមន៍ភូមិភាគ Chiclayo នៅប្រទេសប៉េរូ និងបន្ទាប់មកជាអ្នកដឹកនាំក្រសួងទទួលបន្ទុកគ្រប់គ្រងលោកអភិបាលព្រះសហគមន៍ បានចូលរួ ស្តាប់ដោយយកចិត្តទុកដាក់ពីតំណាងអ្នកចូលរួម ដែលត្រូវបានដាក់ជាក្រុមតាមទ្វីប។

បន្ទាប់ពីបានស្តាប់របាយការណ៍មួយស្តីពីតំណាងព្រះសហគមន៍មកពីទ្វីបអូសេអានី សម្តេចប៉ាបឡេអូបានសម្តែងក្តីសង្ឃឹមរបស់ទ្រង់ថា ព្រះសហគមន៍នឹងបន្តរីកចម្រើនក្នុងសហគមន៍តាមរយៈស្មារតីនៃមហាសន្និបាត ។

សម្តេចប៉ាបឡេអូ សង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់សកម្មភាពជាក់ស្តែងដើម្បីដោះស្រាយបញ្ហាសកលដូចជាការប្រែប្រួលអាកាសធាតុ ភាពក្រីក្រ និងអយុត្តិធម៌ ដោយអំពាវនាវព្រះសហគមន៍ លើកសំឡេងរបស់ខ្លួនដោយក្លាហាន និងរស់នៅតាមការអំពាវនាវរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ៕

Daily Program

Livesteam thumbnail