សម្តេចប៉ាបឡេអូ៖ សេដ្ឋកិច្ចមិនគួរគ្រាន់តែជាម៉ាស៊ីនផលិតកម្ម
នៅក្នុងសារផ្ញើរទៅកាន់ការជួបជុំ ក្រុមអ្នកជំនាញការសេដ្ឋកិច្ច ដែលបានជួបជុំគ្នានៅក្នុងទីក្រុងរ៉ូមពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៅទីក្រុងរ៉ូម សម្តេចប៉ាបឡេអូទី១៤ បាន ជំរុញឱ្យអ្នកសេដ្ឋកិច្ចវ័យក្មេង និងសហគ្រិនភាពឲ្យរិះគិតនឹងបញ្ហាប្រឈមនៅក្នុងប្រព័ន្ធដែលបង្កើតវិសមភាព។
តាមរយៈសារនោះសម្តេចប៉ាបឡេអូលើកទឹកចិត្តឲ្យក្រុមអ្នកសេដ្ឋកិច្ចនានាដែលជួបជុំគ្នានៅក្នុងជំនួបនោះ រិះគិតអំពីប្រព័ន្ធនៃសេដ្ឋកិច្ចមួយ ដែលសេដ្ឋកិច្ចមិនគួរគ្រាន់តែជាម៉ាស៊ីនផលិតកម្ម ប៉ុន្តែជាម៉ាស៊ីនផលិតកម្មដែលអាចជួយស្តារភាពរស់រវើកដល់ប្រជាជន សហគមន៍ និងពិភពលោក។
សម្តេចប៉ាប ឡេអូ ចង់ឲ្យពួកគេរិះគិតបំបែកច្រវាក់នៃអយុត្តិធម៌ ហើយជួសជុលអ្វីដែលរងរបួស និងបង្កើតកន្លែងដែលបុរស និងស្ត្រីគ្រប់រូបអាចដកដង្ហើមដោយសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម។
សម្តេចប៉ាបឡេអូ ជំរុញឲ្យអ្នកសេដ្ឋកិច្ចវ័យក្មេងរិះគិតអំពី អាជីវកម្មដែលអាចជួយដល់ភាពអសមត្ថភាពនៃប្រព័ន្ធមួយ ដែលកំពុងបង្កើនវិសមភាព និងការបរាជ័យក្នុងការយកចិត្តទុកដាក់ចំពោះអ្នកតូចតាច និងអ្នកដែលងាយរងគ្រោះ៕