សម្តេចប៉ាបឡេអូ៖ បើគ្មានសេចក្តីស្រលាញ់ អ្វីៗក៏គ្មានអត្ថន័យដែរ

នៅពេលដែលយាងទទួលក្រុមដូនជីនៃសន្តអូគូស្តាំង នៅក្នុងសប្តាហ៍នេះសម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលទៅកាន់ដូនជីថា ក្រុមដូនជីជាគំរូនៃសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ និងមនុស្សជាតិនានា និងរបៀបដែលសេចក្តីស្រឡាញ់នេះត្រូវបានរក្សានៅក្នុងចិត្តរបស់មនុស្សម្នាក់។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា តាមពិត ព្រះជាម្ចាស់ព្រះអង្គមិនចង់បានការប្រណិប័តន៍ចំពោះទ្រង់ប៉ុន្មានទេ ប៉ុន្តែទ្រង់ចង់បានសេចក្តីស្រឡាញ់ចំពោះទ្រង់ ហើយចែករំលែកសេចក្តីស្រលាញ់នោះដោយស្មោះត្រង់ទៅមនុស្សជាតិដទៃ។
សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា ជាទូទៅកន្លែងណាដែលមានសេចក្តីស្រលាញ់ពិតប្រាកដ កន្លែងនោះគ្មានទេសេចក្តីរងទុក្ខ លើកលែងតែសេចក្តីស្រលាញ់មិនស្មោះត្រង់។
នាឱកាសនោះ សម្តេចប៉ាបឡេអូក៏បានណែនាំដូនជីឲ្យដើរតាមផ្លូវដ៏ល្អឥតខ្ចោះ ដោយភាពអត់ធ្មត់ និងស្មារតីក្លាហាន ដើម្បីផ្សព្វផ្សាយអំពីសេចក្តីស្រលាញ់ និង មេត្តាករុណា ដល់មនុស្សជាតិ៕
Daily Program
