សម្តេចប៉ាបឡេអូ៖ បុណ្យព្រះយេស៊ូប្រសូត្រ ជាពិធីបុណ្យនៃជំនឿ សប្បុរស និងក្តីសង្ឃឹម
មានបន្ទូលក្នុងអំឡុងពេលរៀបចំអំណរសប្បាយនៃពិធីបុណ្យព្រះយេស៊ូប្រសូត្រ នៅយប់ថ្ងៃទី២៤ ខែធ្នូ សម្តេចប៉ាបឡេទូ ទី១៤ បាន លើកទឹកចិត្តគ្រីស្តបរិស័ទប្រកាសពីសេចក្តីអំណរនៃបុណ្យព្រះយេស៊ូប្រសូត្រ និងអបអរសាទរពិធីបុណ្យនេះថាជា ពិធីបុណ្យនៃសេចក្តីជំនឿ សេចក្តីសប្បុរស និងក្តីសង្ឃឹម។
សម្តេចប៉ាបឡេអូ បានរំលឹកឡើងវិញនូវពន្លឺផ្កាយដ៏ភ្លឺចិញ្ចាំងចិញ្ចាចថា ជាផ្កាភ្លើងដែលទើបនឹងភ្លឺ និងឆេះដោយជីវិត» ដែលបានបំភ្លឺផ្ទៃមេឃពេលរាត្រី ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដូចដែលបានរៀបរាប់នៅក្នុងគម្ពីរដំណឹងល្អរបស់លូកាថា ប្រជាជនដែលបានដើរក្នុងទីងងឹតបានឃើញពន្លឺដ៏អស្ចារ្យ។
សម្តេចប៉ាបឡេអូ បានពិពណ៌នាអំពីរការយាងមកចាប់ កំណើតរបស់ព្រះយេស៊ូថា ជាដំណើរជីវិតនៃទេវភាពផ្សារភ្ជាប់ជីវភាពពិតប្រាកដរបស់មនុស្សជាតិ។
សម្តេចប៉ាបឡេអូបានមានបន្ទូល ថា «ព្រះជាម្ចាស់ ជ្រើសរើសបង្ហាញខ្លួនឯងនៅក្នុងនាមមនុស្ស ដែលឆ្លុះបញ្ចាំងពីរូបភាពពិតរបស់ទ្រង់ ស្របតាមផែនការនៃសេចក្តីស្រឡាញ់ដែលបានចាប់ផ្តើមនៅពេលបង្កើតពិភពលោក»៕