សម្តេចប៉ាបឡេអូ៖ ដំណើរទស្សនកិច្ចតួកគី និងលីបង់បង្រៀនថាសន្តិភាពអាចធ្វើទៅបាន

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ សម្តេចប៉ាប ឡេអូទី១៤ បានមានបន្ទូល រំលឹកឡើងវិញនូវដំណើរទស្សនកិច្ចរបស់ទ្រង់ទៅកាន់ប្រទេសតួកគី និងលីបង់ ដោយមានបន្ទូលថា ការជួបជាមួយមេដឹកនាំស៊ីវិល និង សាសនានានានៅក្នុងដំណើរនោះ បង្រៀនយើងថា សន្តិភាពអាចធ្វើទៅបាន ប្រសិនបើយើងកសាងវាជាមួយគ្នា។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា នៅតួកគីទ្រង់បានអធិស្ឋានជាមួយ បងប្អូនគ្រីស្តបរិស័ទ និង មេដឹកនាំគ្រីស្តសាសនានានា អំពីអត្ថន័យនៃមហាសន្និបាតក្រុងនីសៀ ដែលបានធ្វើក្នុងឆ្នាំ ៣២៥ និងបានថ្លែងអំណរគុណដល់ព្រះជាម្ចាស់ និង បង្ហាញនូវការប្តេជ្ញាចិត្តរបស់គ្រីស្តបរិស័ទចំពោះដំណើរឆ្ពោះទៅរកឯកភាពដែលអាចមើលឃើញពេញលេញនៅពេលអនាគត។

សម្តេចប៉ាបឡេអូបានសម្តែងនូវសេចក្តីរីករាយរបស់ទ្រង់ចំពោះឱកាសដែលបានជួបជាមួយបងប្អូនគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍កាតូលិកនៅប្រទេសតួកគី ដោយទ្រង់បានមានបន្ទូលថា ពួកគេគឺជាសាក្សីនៃដំណឹងល្អ និងសេចក្តីស្រឡាញ់ក្នុងការសន្ទនាដោយអត់ធ្មត់ ។

សម្រាប់ប្រទេសលីបង់ សម្តេចប៉ាបឡេអូបានមានបន្ទូលថា ប្រទេសនេះនៅតែជា "រូបភាពនៃការរួមរស់ជាមួយគ្នា"ហើយទ្រង់នៅតែបន្តបង្ហាញនូវការលើកទឹកចិត្តឲ្យរិះគិតអំពីសន្តិភាព ។

សម្តេចប៉ាបឡេអូ បានសន្និដ្ឋានថា "អ្វីដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅក្នុងប្រទេសតួកគី និងលីបង់បង្រៀនយើងថា សន្តិភាពអាចធ្វើទៅបាន" "ហើយថា គ្រីស្តបរិស័ទគួរតែបន្តធ្វើការសន្ទនាគ្នាដោយជំនឿ ទោះបីជាវប្បធម៌ផ្សេងទៀតក៏ដោយក៏ យើងនៅតែអាចជួយកសាងសេចក្តីស្រលាញ់និងករុណាចំពោះគ្នា៕

Daily Program

Livesteam thumbnail