សម្តេចប៉ាបឡេអូ៖ ក្តីសង្ឃឹមមិនមែនជាការរង់ចាំចម្លើយទាំងអស់នោះទេ
សម្តេចប៉ាបឡេអូ ទី១៤ បានថ្លែងថា ក្តីសង្ឃឹម មិនមានន័យថាទាល់តែមានចម្លើយទាំងអស់នោះទេ ប៉ុន្តែវាជំរុញឲ្យយើងឱ្យដាក់ទំនុកចិត្តលើព្រះជាម្ចាស់ទៅវិញ។
សម្តេចប៉ាបឡេអូបានមានបន្ទូលបែបនេះ ក្នុងអំឡុងពេលដែលសម្តេចប៉ាបបានយាងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ស្វាគមន៍គ្រីស្តបរិស័ទមកពីប្រទេសឡាតវៀ ដើម្បីរំលឹកខួបមួយរយឆ្នាំនៃធម្មយាត្រាផ្លូវការលើកដំបូងរបស់ឡាតវៀ មកកាន់ទីក្រុងរ៉ូម។
បន្ទាប់ពីបានស្វាគមន៍នាយករដ្ឋមន្ត្រី អេវីកា ស៊ីលីយ៉ា (Evika Siliņa)ទ្រង់ក៏បានជួបពិភាក្សាហើយក៏បានរំលឹកពីដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ទៅកាន់ប្រទេសនេះក្នុងឆ្នាំ ២០១៨ ក្នុងឱកាសខួបមួយរយឆ្នាំនៃឯករាជ្យភាពរបស់ប្រទេស ជាកន្លែងដែលទ្រង់មានបន្ទូល អំពីការលំបាកដែលប្រទេសនេះ បានឆ្លងកាត់កាលពីអតីតកាល។
សម្តេចប៉ាបឡេអូ បានមានបន្ទូលថា ខណៈពេលដែលជម្លោះនៅតែមានក្នុងតំបន់ ណែនាំឱ្យ រំលឹកឡើងវិញនូវពេលវេលាដ៏ច្របូកច្របល់ពីអតីតកាល ហើយជាពេលវេលាដែលយើងទាំងអស់គ្នាក្នុងការងាកទៅរកព្រះជាម្ចាស់ ពឹងលើធម៌មេត្តារបស់ទ្រង់។
សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ ដែលជំនឿគ្រីស្តសាសនាបានដើរតួនាទីក្នុងប្រវត្តិសាស្ត្រប្រទេសនេះ៕
https://www.catholicnewsagency.com/news/268051/pope-leo-xiv-hope-does-not-mean-having-all-the-answers-but-trusting-in-god