សម្តេចប៉ាបឡេអូ៖ ការថែទាំជនក្រីក្រគឺជាការលំបាក ប៉ុន្តែជានេះជាផ្នែកសំខាន់មួយនៃជីវិតគ្រីស្តបរិស័ទ

ខណៈពេលដែលលោកជួបជាមួយសមាជិកនៃអង្គការសប្បុរសធម៌កាតូលិក សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលលើកទឹកចិត្តដល់ អង្គការ ការីតាសអាមេរិកកុំឱ្យចុះចាញ់នឹងការធ្លាក់ទឹកចិត្តទោះបីជាមានបញ្ហាប្រឈមក៏ដោយ ដោយកត់សម្គាល់ថាការថែទាំជនក្រីក្រគឺជាផ្នែកសំខាន់មួយនៃជីវិតគ្រីស្តបរិស័ទពិតប្រាកដ។

សម្តេចប៉ាបឡេអូ បានទទួលស្គាល់ថា ការលំបាកផ្ទាល់ខ្លួន និងស្ថាប័នជារឿយៗប្រឈមមុខនឹងអ្នកដែលស្វែងរកការប្រកាសដំណឹងល្អតាមរយៈការយកចិត្តទុកដាក់ចំពោះជនក្រីក្រ និងអ្នកដែលខ្វះខាតបំផុត។

សម្តេចប៉ាបឡេអូបានមានបន្ធូលថា ជីវិតរងនូវទុក្ខលំបាក គឺជាផ្នែកសំខាន់មួយនៃជីវិតជាគ្រីស្តបរិស័ទពិតប្រាកដ ហើយគ្រីស្តបរិស័ទមិនគួរបោះបង់ឫ ធ្លាក់ទឹកចិត្តឡើយ ជាពិសេសនៅពេលដែលយើងជួបអ្នកដែលយើងមិនអាចជួយតាមរបៀបដែលយើងចង់បាន។

សម្តេចប៉ាបឡេអូបានទទួលថា អង្គការសប្បុរសធម៌កាតូលិកនៅសហរដ្ឋអាមេរិកមិនដែលជួប បញ្ហាប្រឈមទាំងនេះទេ ប៉ុន្តែយ៉ាងណាក៏ដោយ វាគឺជាពេលដែលយើងប្រឈមមុខនឹងឧបសគ្គបែបនេះហើយ ទើបយើងត្រូវតែរៀនស្តាប់សំឡេងរបស់ព្រះយេស៊ូវដែលមានបន្ទូលមកកាន់យើងម្តងទៀតថា ខ្ញុំនៅជាមួយអ្នកជានិច្ច។

កាលពីចុងខែមីនារដ្ឋាភិបាលសហរដ្ឋអាមេរិកបានកាត់បន្ថយថវិកាដល់កម្មវិធីមួយចំនួននៅក្នុងប្រទេសនេះជាពិសេសដល់ព្រះសហគមន៍កាតូលិក។

នៅពេលនេះសម្តេចប៉ាបឡេអូនិងលោកប្រធានាធីបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ កំពុងតែស្ថិតនៅក្នុងស្ថានភាពរង្គាសចិត្តក្រោយពេលដែលសម្តេចប៉ាបថ្លែងសារសន្តិភាព ហើយលោកត្រំាក៏បានរិះគន់សម្តេចប៉ាប ប៉ុន្តែក្តីរំពឹងអំពីស្ថានភាពដែលប្រសើរអាចនឹងបង្ហាញនៅពេលដែលទ្រង់ទទួលរដ្ឋមន្រ្តីការបរទេសអាមេរិកនៅថ្ងៃទី០៧ ខែឧសភា ខាងមុខនេះ៕

Daily Program

Livesteam thumbnail