សម្តេចប៉ាបឡេអូៈ អ្នកសារព័ត៌មានត្រូវការពារការពិត និង ផ្ទៀងផ្ទាត់ការពិត
សម្តេចប៉ាបឡេអូ ទី១៤ បានផ្ញើសារទៅកាន់អ្នកសារព័ត៌មាន ដោយជំរុញឱ្យក្រុមវិជ្ជាជីវៈអំណាចទី៤នេះរក្សាភាពស្មោះត្រង់ចំពោះការពិត ការផ្ទៀងផ្ទាត់ និងការរាយការណ៍ប្រកបដោយសីលធម៌ចំពោះភាពស្មុគស្មាញកាន់តែខ្លាំងឡើងនៃជម្លោះសកល និងការបែកបាក់គ្នានៃប្រព័ន្ធផ្សព្វផ្សាយ។
ថ្លែងនៅឯបុរីវ៉ាទីកង់ ទៅកាន់ក្រុមអ្នកសារព័ត៌មានមួយនៅប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍មុនសម្តេចប៉ាបឡេអូបានឆ្លុះបញ្ចាំងពីជ្រុងនៃទិដ្ឋភាពវិវត្តរបស់សារព័ត៌មាន ចាប់ពីការផ្សាយតាមប្រព័ន្ធអាណាឡូក រហូតដល់យុគសម័យឌីជីថល ហើយបានសង្កត់ធ្ងន់ថា គ្មានការច្នៃប្រឌិតបច្ចេកវិទ្យាណាមួយអាចជំនួសការគិតរិះគន់ ឯករាជ្យភាពនៃការរាយការណ៍ និងសេរីភាពនៃការគិតនោះទេ។
សម្តេចប៉ាបឡេអូបានគូសបញ្ជាក់ពីបេសកកម្មសំខាន់របស់អ្នកសារព័ត៌មាន គឺ ផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងម៉ត់ចត់ និងជៀសវាងការក្លាយជា អ្នកនិយាយតាមអ្នកមានអំណាច។
សម្តេចប៉ាបឡេអូបានព្រមានថា នៅក្នុងពេលសង្គ្រាម ហានិភ័យនៃប្រព័ន្ធផ្សព្វផ្សាយដែលប្រែទៅជាការឃោសនាអំពីសង្រ្គាមកាន់តែធ្ងន់ធ្ងរវាអាច ធ្វើឱ្យការងាររបស់អ្នកយកព័ត៌មានស្ថិតក្រោមឥទ្ធិពលនយោបាយ។
សម្តេចប៉ាបឡេអូបានបន្តថា ភារកិច្ចរបស់អ្នកសារព័ត៌មានគឺមានសារៈសំខាន់ណាស់ ហើយជាអ្នក គូសបញ្ជាក់ពីការត្រួតពិនិត្យការពិត ការផ្ទៀងផ្ទាត់ និងការវិនិច្ឆ័យប្រកបដោយវិចារណញាណប្រកបដោយទំនុកចិត្តបំផុត៕