សម្តេចប៉ាបឡេអូៈ នៅក្នុងសម័យកាលនៃការផ្លាស់ប្តូរ បុព្វជិតត្រូវតែលះបង់ខ្លួនឯងដោយសប្បុរស
នៅពេលទទួលជួបបុគ្គលិកនៃក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកអ៊ីតាលី កាលពីចុងសប្តាហ៍កន្លងទៅ សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា នៅក្នុងសម័យកាលនៃ ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ» ព្រះជាម្ចាស់សុំឱ្យយើងជាបុព្វជិតនិងអ្នកបម្រើព្រះសហគមន៍ កុំដកខ្លួនចេញ ឬភ័យខ្លាច ប៉ុន្តែត្រូវលះបង់ខ្លួនឯងដោយសប្បុរស។
នៅចំពោះមុខអ្នកចូលរួមប្រមាណជា ៨០០ នាក់ សម្តេចប៉ាបឡេអូបានសម្តែងការដឹងគុណចំពោះ ការប្តេជ្ញាចិត្តដ៏ទន់ភ្លន់ ដែលបានអនុវត្តជារៀងរាល់ថ្ងៃដោយអ្នកដែលមានវត្តមាននៅទីនោះ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើការដោយយកចិត្តទុកដាក់ ការអត់ធ្មត់ និងការលះបង់ ព្រមទាំងការថែរក្សាបរិស្ថានដែលពួកគេធ្វើការ។
សម្តេចប៉ាបឡេអូបានមានបន្ទូល ថា ការលះបង់ជារឿងសាមញ្ញៗ ប៉ុន្តែមានប្រយោជន៍សម្រាប់ មនុស្សទាំងអស់ ហើយវាជារឿងដ៏អស្ចារ្យនៅចំពោះមុខព្រះជាម្ចាស់។ នៅក្នុងសិរីរុងរឿងរបស់ព្រះជាម្ចាស់ គ្មានអ្វីតូចតាចទេ ប្រសិនបើធ្វើដោយជំនឿ សេចក្តីស្រឡាញ់ និងស្មារតីនៃការរួបរួមនេះ។
សម្តេចប៉ាបឡេអូបានបន្តថា ថានានុក្រមដែលកំណត់ ជាឧបករណ៍ដែលជួយព្រះសហគមន៍នានាធ្វើការងារប៉ុណ្ណោះ ប៉ុន្តែគ្រប់គ្នាគឺមានភារៈជាអ្នកបម្រើជាអ្នកគង្វាលដើម្បីសេចក្តីលះបង់ និង ការស្រលាញ់ ។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា ការបម្រើព្រះសហគមន៍ គ្រីស្តបរិស័ទជា ការងារដែលគាំទ្រការងារផ្សេងទៀត ការប្តេជ្ញាចិត្តដែលធ្វើឱ្យការចូលរួមចំណែករបស់មនុស្សជាច្រើនអាចធ្វើទៅបាន កិច្ចសហការដែលជួយព្រះវិហារក្នុងស្រុកប្រកាសដំណឹងល្អ ត្រូវដើរជាមួយគ្នា និងក្លាយជាវត្តមានដ៏រស់រវើករបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីតាលី និងនៅក្នុងពិភពលោក”។
នៅចំកណ្តាលនៃពិធីនេះ សម្តេចប៉ាបឡេអូ បានសង្កត់ធ្ងន់ថា មិនមែនជាបុគ្គល ការិយាល័យ ឬកម្មវិធីទេ ប៉ុន្តែជាព្រះជាម្ចាស់ ដែលនៅក្នុងនោះគឺជាអ្នកកំណត់ សកម្មភាពនីមួយ។
សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា ការបម្រើការងារនៅក្នុងព្រះសហគមន៍ មិនមែនគ្រាន់តែជាការអនុវត្តមុខងារនោះទេ ប៉ុន្តែជាការចូលរួមយ៉ាងសកម្ម ក្នុងនាមជាសមាជិក នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ៕