សម្តេចប៉ាបឡេអូៈ ក្តីសង្ឃឹមគឺជាប្រភពនៃសេចក្តីរីករាយ

សម្តេចប៉ាបឡេអូទី១៤បានបន្ទូលថា  ក្តីសង្ឃឹមគឺជាប្រភពនៃសេចក្តីរីករាយ មិនថាយើងមានអាយុប៉ុន្មាននោះទេ។

វ៉ាទីកង់ញូវបានបញ្ជាក់ថា នេះគឺជាអ្វីដែលបញ្ជាក់នៅក្នុងសាររបស់សម្តេចប៉ាបសម្រាប់ទិវាពិភពលោកសម្រាប់មនុស្សចាស់ដែលត្រូវបានប្រារព្ធនាថ្ងៃទី ២៧ ខែកក្កដាខាងមុខ។

នៅក្នុងសារនេះសម្តេចប៉ាបបានសរសេរថា នៅពេលដែលក្តីសង្ឃឹមនោះត្រូវបានកំដៅដោយពន្លឺពេញមួយជីវិតដ៏វែងនោះវាបង្ហាញពីប្រភពនៃសុភមង្គលដ៏ជ្រាលជ្រៅ។

សម្តេចប៉ាប ក៏បានផ្តល់នូវការសញ្ជឹងគិតតាមព្រះគម្ពី ហើយបន្តថា នៅពេលដែលក្តីសង្ឃឹមនោះត្រូវបានកំដៅដោយភ្លើងពេញមួយជីវិតដ៏យូរអង្វែង វាបង្ហាញថាជាប្រភពនៃសុភមង្គលដ៏ជ្រាលជ្រៅ។

សម្តេចប៉ាបបានបន្តថា មនុស្សចាស់ជា សញ្ញានៃក្តីសង្ឃឹម ប្រវត្តិនៃសេចក្តីសង្គ្រោះដែលបានរៀបរាប់នៅក្នុងព្រះគម្ពីរ។  ភាពចាស់ជរាគឺជាពេលវេលានៃពរជ័យ និងព្រះគុណ ហើយថាមនុស្សចាស់គឺជា… សាក្សីទីមួយនៃក្តីសង្ឃឹម » មនុស្សចាស់ជា “កេរដំណែលដ៏មានតម្លៃ” ជាប្រភពនិងមរតកសាសន៍នៃនៃជំនឿ ការលះបង់ គុណធម៌ និងការប្តេជ្ញាចិត្តក្នុងសង្គម និងច្រើនទៀត៕

Daily Program

Livesteam thumbnail