សម្តេចប៉ាបឡេអូអំពាវនាវរកសន្តិភាពនៅលើពិភពលោក
សម្តេចប៉ាបឡេអូទី១៤ កាលពីថ្ងៃអាទិត្យ បានអំពាវនាវដល់គ្រីស្តបរិស័ទនៅលើពិភពលោកឲ្យអធិស្ឋានសុំសន្តិភាពនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ ដោយបានគូសបញ្ជាក់ពីវិនាសកម្មនៅអ៊ុយក្រែន មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀតដែលមនុស្សរងទុក្ខដោយសារសង្គ្រាម។
វ៉ាទីកង់ញូវរាយការណ៍ថា សម្តេចប៉ាបឡេអូមានបន្ទូលលើករណីអ៊ុយក្រែន ដែលប្រជាជនរងទុក្ខវេទនានៅតែបន្តកើតមានឥតឈប់ឈរ និងកំពុងប្រឈមអាកាសធាតុដ៏លំបាក របួស ពិការ និង គ្រោះថ្នាក់ដល់ជីវិត។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ខ្ញុំតាមដានអ្វីៗដែលកំពុងកើតឡើងគ្រប់ទីកន្លែង ហើយទូលបង្គំជាខ្ញុំសូមចូលរួមអធិស្ឋានសម្រាប់បងប្អូនទាំងអស់ ។
សម្តេចប៉ាបឡេអូបានកត់សម្គាល់ថា ជម្លោះដ៏អូសបន្លាយបណ្តាលឱ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរឡើងៗសម្រាប់ជនស៊ីវិល ពង្រីកគម្លាតគ្រោះនិងសុវត្ថិភាពរបស់ប្រជាជន និងកំណើននៃអំពើអយុត្តិធម៌។
ទ្រង់បានអំពាវនាវដល់មនុស្សជាតិគ្រប់គ្នាឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបញ្ចប់សង្គ្រាម៕