សម្តេចប៉ាបឡេអូអាចនឹងយាងទស្សនកិច្ចប្រទេសនៅអាមេរិកឡាទីននៅឆ្នាំក្រោយ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ អាចនឹងយាងដំណើរទស្សនកិច្ចនៅបណ្តាប្រទេសនៅអាមេរិកឡាទីន​ នៅ​ឆ្នាំ​ក្រោយ និង​អាច​ជា​ ប្រទេសប៉េរូ ជាកន្លែងដែលទ្រង់ធ្លាប់បានបម្រើការជាសានទូត​អស់រយៈពេលជាង២០ឆ្នាំ​។

ប្រភពដដែលបានបន្តថា សម្តេចប៉ាបឡេអូមិនបង្ហើបច្បាស់លាស់ទេ ប៉ុន្តែប្រទេសដែលគេសង្ស័យនោះ គឺអាចមាន ដូចជាម៉ិកស៊ិក អ៊ុយរ៉ាហ្គាយ អាហ្សង់ទីន ផងដែរ​។​

តាមការគ្រោងទុកនៅចុងខែវិច្ឆិកានេះសម្តេចប៉ាបឡេអូគ្រោងនឹងយាងដំណើរទស្សនកិច្ចនៅប្រទេសតួកគី និង លីបង់៕

Daily Program

Livesteam thumbnail