សម្តេចប៉ាបឡេអូស្នើបញ្ជូនថ្នាំអង់ទីប៊ីយូទិចទៅហ្គាហ្សាសម្រាប់កុមារដែលត្រូវការជំនួយ

នៅពេលដែលជំនួយមនុស្សធម៌ត្រូវបានផ្តល់សិទ្ធិឲ្យដឹកជញ្ជូនចូលទៅដល់តំបន់ ហ្គាហ្សា សម្តេចប៉ាប ឡេអូទី១៤ បានស្នើឱ្យការិយាល័យ​មនុស្សធម៌នានារបស់សន្តអាសនៈយកចិត្តទុកដាក់បញ្ជូនថ្នាំសង្កូវជាពិសេស​ថ្នាំអង់ទីប៊ីយូទិច ​សម្រាប់ជនរងគ្រោះជាពិសេសគឺកុមារនៅក្នុងតំបន់នោះ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ការិយាល័យជំនួយមនុស្សធម៌របស់សម្តេចប៉ាបបានបញ្ជូនកញ្ចប់ជំនួយជាថ្នាំអង់ទីប៊ីយូទិច សរុបចំនួន ៥០០០ ដូស។

លោកកាឌីណាល់ ខុនរ៉ាដ ក្រាហ្សូវហ្គី (Konrad Krajewski) អ្នកទទួលបន្ទុកក្រសួងសេវាកម្មមនុស្សធម៌របស់សន្តអាសនៈបានលើកឡើងថា នេះគឺជាកិច្ច​ខិតខំប្រឹងប្រែង​របស់សម្តេចប៉ាបឆ្លើយតបតាមគោលលទ្ធិថ្មីដែលទ្រង់ទើបតែប្រកាស គឺ Dilexi te

Daily Program

Livesteam thumbnail