សម្តេចប៉ាបឡេអូសង្កត់ធ្ងន់លើការកសាងស្ពាននៃភាតរភាព និងសន្តិភាព នៅតួកគី
នៅក្នុងដំណើរយាងទស្សនកិច្ចជាលើកដំបូងរបស់ទ្រង់នៅក្រៅបុរីវ៉ាទីកង់ សម្តេចប៉ាបឡេអូទី១៤ បានថ្លែងទៅកាន់អាជ្ញាធរនៅទីក្រុងអង់ការ៉ា ដោយជំរុញឱ្យប្រទេសទួកគីទទួលយកនូវតួនាទីជាអ្នកកសាងស្ពានរវាងវប្បធម៌ ជំនឿ ព្រមទាំងអំពាវនាវឱ្យពិភពលោកបដិសេធការបែងចែក និង ទំនាស់ហើយងាកមករកការសន្ទនា។
បន្ទាប់ពីបានទៅដល់ទីក្រុងអង់ការ៉ាកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចប៉ាបឡេអូ បានធ្វើការអំពាវនាវឱ្យប្រទេសទួកគីក្លាយជាប្រភពនៃការកសាងស្ពានសន្តិភាព។
សម្តេចប៉ាបឡេអូបានមានបន្ទូលប្រាប់មន្រ្តីតួកគីថា ប្រទេសនេះគួរតែជាប្រភពនៃស្ថិរភាព និងការផ្សះផ្សារ ហើយ បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបពីមុន ដូចជាសម្តេចប៉ាបប៉ូលទី៦ សម្តេចប៉ាបយ៉ូហានប៉ូលទី២ សម្តេចប៉ាបបេណេឌីកទី១៦ និងសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ជាដើម។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា នៅពេលដែលប្រជាជាតិខ្លះកំពុងវិនិយោគលើថាមវន្តបំផ្លិចបំផ្លាញ ប្រទេសផ្សេងគួរតែរិះគិតលើបញ្ហា ប្រឈមរួមគ្នានៃសន្តិភាព ការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន ការការពារការបង្កើត និងការធានាការអប់រំ និងសុខភាពសម្រាប់ទាំងអស់គ្នា។
សម្តេចប៉ាបឡេអូក៏បានឆ្លុះបញ្ចាំងពីសម្រស់ធម្មជាតិ និងភាពចម្រុះខាងវប្បធម៌ដ៏សម្បូរបែបរបស់តួកគី ដែលសុទ្ធតែជាមូលដ្ឋាននៃការផ្តើមរិះគិតអំពី សន្តិភាព និងភាតរភាព៕