សម្តេចប៉ាបឡេអូរៀបចំថ្វាយអភិបូជានៅព្រះវិហារសន្តយ៉ូហាន ឡេថឺរ៉េន

ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤បានសម្រេចចិត្តប្រារព្ធពិធីថ្វាយអភិបូជានៅថ្ងៃព្រហស្បតិ៍នៅវិសាលវិហា សន្ត យ៉ូហាន ឡាតេរ៉ង់ ( St. John Lateran) បន្ទាប់ពីទីនោះមិនសូវត្រូវបានប្រើប្រាស់ឡើយនៅពេលដែលសន្តអាសនៈស្ថិតក្រោមការគង្វាលដោយ សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ។

ប្រភពដដែលបានបន្តថាបាស៊ីលីកាវិសាលវិហារសន្តយ៉ូហាន ឡាតេរ៉ង់ ត្រូវបានទុកឲ្យស្ងប់ស្ងាត់អស់ប្រមាណជា ១២ឆ្នាំ។

ប្រភពដដែលបានបន្តទៀតថា ការរៀបចំកម្មវិធីជាបន្តបន្ទាប់នៅវិសាលវិហារនេះ គឺជាការស្តារឡើងវិញនូវប្រពៃណីរ៉ូម៉ាំងកាតូលិកដ៏យូរអង្វែង។

ការប្រកាសនេះត្រូវបានគេដឹងថា បានផ្សព្វផ្សាយកាលពីសប្តាហ៍មុននៅក្នុងប្រតិទិននៃកម្មវិធីប្រចាំខែរបស់សម្តេចប៉ាបឡេអូ៕

Daily Program

Livesteam thumbnail