សម្តេចប៉ាបឡេអូយាងទស្សនកិច្ចព្រះសហគមន៍នៅជាយក្រុងរ៉ូម
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះសម្តេចប៉ាបឡេអូទី១៥ បានយាងទស្សនកិច្ចព្រះសហគមន៍កាតូលិកបេះដូងដ៏ពិសិដ្ឋរបស់ព្រះយេស៊ូនៅក្នុងសង្កាត់ Ponte Mammolo ជាយទីក្រុងរ៉ូម។
នាឱកាសនោះ សម្តេចប៉ាបឡេអូបានមានបន្ទូលលើកទឹកចិត្តដល់សមាជិកនៃព្រះសហគមន៍កាតូលិកនៅទីក្រុងរ៉ូមឱ្យនៅតែជា សញ្ញានៃក្តីសង្ឃឹម ហើយទ្រង់ក៏មានមានបន្ទូលកោតសរសើរដល់សហគមន៍នោះ ដែលយកចិត្តទុកដាក់ចំពោះ ជនអន្តោប្រវេសន៍ អ្នកក្រីក្រ និងអ្នកទោស ហើយអំពាវនាវឱ្យមានភាពបើកចំហរ សាមគ្គីភាព និងសន្តិភាពនៅក្នុងពិភពលោកដែលត្រូវបានសម្គាល់ដោយទុក្ខវេទនា និងជម្លោះ។
គួររំលឹកថា ព្រះសហគមន៍នោះ មានទីតាំងស្ថិតនៅក្នុងតំបន់ជាយក្រុងភាគឦសាននៃទីក្រុងរ៉ូម ដែលពោរពេញទៅដោយបញ្ហាប្រឈមសង្គម ប៉ុន្តែក៏មានបណ្តាញសាមគ្គីភាពដ៏រឹងមាំផងដែរ។
ទឹកដីព្រះសហគមន៍កាតូលិកនេះរួមមានពន្ធនាគារ Rebibbia ហើយនៅក្នុងដំណើរទៅកាន់ទីនោះសម្តេចប៉ាបឡេអូបានទទួលនូវការ ស្វាគមន៍ដោយកុមារ យុវជន និងគ្រួសារមកពីសហគមន៍ព្រះសហគមន៍កាតូលិកជាច្រើនដោយការរាក់ទាក់និងស្និទស្នាលបំផុត៕