សម្តេចប៉ាបឡេអូយាងទទួល តារាហូលីវូតល្បីៗ

កាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចប៉ាបឡេអូទី១៤ បានយាងទទួលតារាភាពយន្ត និង ដឹកនាំរឿងល្បីៗរបស់ហូលីវូតមួយចំនួន ក្នុងនោះគឺមានដូចជា ខេត ប្លង់ឆេត (Cate Blanchett) ស្ពីក លី ( Spike Lee) ឡេសលី ម៉ាន់ (Leslie Mann) និង ខេនណេត ឡូណឺហ្គែន (Kenneth Lonergan) ជាដើម។ នេះ​បើតាម​វ៉ាទីកង់ញូវ។

បន្ទាប់ពីជួបសាវនាការជាមួយនឹងសម្តេចប៉ាបឡេអូ រួចមក តារាល្បីៗទាំងនេះ បានប្រកាស​ចែករំលែកការឆ្លើយតបរបស់ពួកគេចំពោះការអំពាវនាវរបស់សម្តេចប៉ាប ឡេអូ ដើម្បីប្រើប្រាស់តួនាទីរបស់ពួកគេនៅក្នុងពិភពភាពយន្ត ដើម្បីជួយអ្នកដទៃ រកឲ្យឃើញឡើងវិញនូវផ្នែកមួយនៃក្តីសង្ឃឹមដែលចាំបាច់សម្រាប់មនុស្សជាតិដើម្បីរស់នៅឱ្យបានពេញលេញ និង ថ្លៃថ្នូរ។

នៅក្នុងឱកាសនោះ សម្តេចប៉ាបឡេអូបានមានបន្ទូល កត់សម្គាល់ពីគ្រោះថ្នាក់នៃការធ្លាក់ចុះនៃប្រជាប្រិយភាពនៃរោងភាពយន្ត ដោយសារ រោងកុន និងរោងមហោស្រពគឺជាបេះដូងនៃសហគមន៍ ដែលកំពុងតែមាននិន្នាការស្រុតចុះ៕

Daily Program

Livesteam thumbnail