សម្តេចប៉ាបឡេអូយាងទទួលអាហារថ្ងៃត្រង់ជាមួយនឹងអ្នកក្រីក្រ១.៣០០នាក់
ក្នុងឱកាសនៃទិវាជនក្រីក្រពិភពលោកលើកទី៩ សម្តេចប៉ាបឡេអូទី១៤បានយាងសោយអាហារថ្ងៃត្រង់ជាមួយនឹងទុរគតជន ប្រមាណជា ១.៣០០ នាក់ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយបានរលឹកដល់មនុស្សជាច្រើនដែលរងទុក្ខដោយសារអំពើហិង្សា សង្គ្រាម និងភាពអត់ឃ្លាន។
វ៉ាទីកង់ញូវបានរាយការណ៍ថា ម្ហូបអាហារសមញ្ញទាំងនោះរួមមាន សាឡាត់ សាច់ក្រក ផ្លែឈើ និង នំប៉័ង ជាដើម។
ក្នុងពេលនោះដែរ សម្តេចប៉ាបឡេអូបានសំដែងអំណរគុណដល់អ្នកឧបត្ថម្ភអាហារនិងលើកទឹកចិត្តដល់អ្នកចូលរួមឱ្យបន្តរស់នៅក្នុងក្តីសង្ឃឹម និងមានភាតរភាព ក៏ដូចជាសាមគ្គីភាព។
ក្នុងនោះដែរសម្តេចប៉ាបបានអំពីបញ្ហាសង្គ្រាម និងអំពើហិង្សា រួមទាំងការធ្វើទុក្ខបុកម្នេញលើគ្រីស្តបរិស័ទ ដោយថ្កោលទោសការវាយប្រហារលើកន្លែងគោរពបូជានានា ដូចជាប្រទេសបង់ក្លាដែស នីហ្សេរីយ៉ា ម៉ូសំប៊ិក ស៊ូដង់ និងប្រទេសដទៃទៀត។
សម្តេចប៉ាបឡេអូសង្កត់ធ្ងន់ថា ព្រះជាម្ចាស់ព្រះអង្គមាន ហឫទ័យមេត្តាករុណា ហើយចង់បានសន្តិភាពក្នុងចំណោមប្រជារាស្រ្តរបស់ទ្រង់ទាំងអស់៕