សម្តេចប៉ាបឡេអូប្រាប់មជ្ឈមណ្ឌលប្តូរសរីរាង្គនានាឲ្យរក្សាប្រយោជន៍របស់អ្នកជំងឺជាគោលការណ៍ធំ
សម្តេចប៉ាបឡេអូទី១៤នៅពេល ថ្លែងទៅកាន់មជ្ឈមណ្ឌលជាតិប្តូរសរីរាង្គរបស់ប្រទេសអ៊ីតាលី ហើយជំរុញពួកគេឱ្យ រក្សាប្រយោជន៍របស់អ្នកជំងឺជាគោលការណ៍ធំ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ទ្រង់ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ពួកគេនៅក្នុងឱកាសនៃមហាសន្និបាតនៃបណ្តាញប្តូរសរីរាង្គជាតិ ដោយកត់សម្គាល់ថាវត្តមានរបស់ពួកគេបង្ហាញពីការប្តេជ្ញាចិត្តរបស់បុគ្គលិកថែទាំសុខភាព អ្នកជំនាញ និងអ្នកស្ម័គ្រចិត្តជាច្រើន ដែលមានសមត្ថភាព និងការលះបង់ បម្រើជីវិតមនុស្សក្នុងគ្រាដ៏ផុយស្រួយបំផុត។
សម្តេចប៉ាបឡេអូបានវាយតម្លៃខ្ពស់នឹងការលះបង់របស់ លោកបូជាចារ្យ កាឡូ ញូជី (Carlo Gnocchi) ដែលត្រូវបានតែងតាំងជាជនមានសុភមង្គលបំផុតរបស់ព្រះសហគមន៍ ដែលបានបរិច្ចាគកែវភ្នែករបស់លោកទុកវះកាត់ជូនអ្នកជំងឺវ័យក្មេងពីររូបឲ្យបន្តគំហើញរបស់ពួកគេ។
ទន្ទឹមនឹងនោះសម្តេចប៉ាបឡេអូក៏សង្កត់ធ្ងន់ អំពីបញ្ហាកង្វះការការពាផ្នែកច្បាប់ ដោយបញ្ជាក់ថា កាយវិការនោះគួរតែអនុវត្តនៅក្នុងបរិបទដែលត្រូវការពារយ៉ាងទូលំទូលាយដោយច្បាប់៕