សម្តេចប៉ាបឡេអូប្រកាសទទួលស្គាល់មរណៈសាក្សីក្រោមរបបណាស៊ី និងកុម្មុយនីស្ត
សម្តេចប៉ាបឡេអូទី១៤ បានត្រូវវ៉ាទីកង់ញូវរាយការណ៍ថា បានចុះព្រះហស្ថលេខារួចហើយលើ ការតែងតាំង បូជាចារ្យដែលត្រូវបានចាត់ទុកថា ជាជនរងគ្រោះដោយក្រោមរបបណាស៊ី និងកុម្មុយនិស្ត។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យដែលត្រូវបានទទួលស្គាល់ថា ជាជនដែលមានសុភមង្គលទាំងនោះគឺមាន១១ រូប។
ប្រភពដដែលបានបន្តថា លោកបូជាចារ្យទាំងអស់នោះបានពលីជីវិតពីព្រោះតែបុព្វហេតុការពារជំនឿ នៅចន្លោះពីឆ្នាំ១៩៤១ ដល់ ឆ្នាំ១៩៤២ នៅប្រទេសប៉ូឡូញ និង អ្នកដែលបាត់បង់ជីវិតនៅក្នុងប្រទេសឆេកូស្លួវ៉ាគី នៅក្នុងចន្លោះពីឆ្នាំ ១៩៥១ ដល់ ឆ្នាំ១៩៥២ ក្នុងអំឡុងពេលនៃការបៀតបៀនដែលបានធ្វើឡើងប្រឆាំងនឹងព្រះសហគមន៍ កាតូលិកដោយរបបកុម្មុយនិស្តដែលបានបង្កើតឡើងនៅក្នុងប្រទេសបន្ទាប់ពីសង្គ្រាមលោកលើកទី ២៕