សម្តេចប៉ាបឡេអូបន្តវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលព្រះហគមន៍កើតចេញពីមហាសន្និបាតវ៉ាទីកង់ទី២
នៅក្នុងអំឡុងពេលចូលរួមដឹកនាំកម្មវិធីអប់រំជំនឿលើកទី១៤ កាលពីសប្តាហ៍មុន សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលដោយវាយតម្លៃខ្ពស់អំពីអ្វីដែលកើតមាននៅក្នុងព្រះសហគមន៍តាមរយៈមហាសន្និបាតវ៉ាទីកង់ទី២។
តាមរយៈវ៉ាទីកង់ញូវសម្តេចប៉ាបឡេអូបានមានបន្ទូលថា មហាសន្និបាតវ៉ាទីកង់ទី២ គឺជាផ្កាយនៃអឌ្ឍន៍គោលខាងជើង ដែលជាមគ្គុទេសភាពនៃព្រះសហគមន៍នៅក្នុងពេលបច្ចុប្បន្ននេះ។
សម្តេចប៉ាបឡេអូ បានអំពាវនាវដល់គ្រីស្តបរិស័ទ ឱ្យព្យាយាមបន្តស្វែងយល់នូវខ្លឹមសារនានាដែលកត់ត្រានៅក្នុងរបាយការណ៍ពីមហាសន្និបាតព្រះសហគមន៍កាតូលិកវ៉ាទីកង់ទី២។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា នោះជាឯកសារមគ្គុទ្ទេសដ៏រស់រវើកសម្រាប់ការប្រកាសដំណឹងល្អ និង សម្រាប់ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស លើកកម្ពស់យុត្តិធម៌ សន្តិភាព និងការបន្តជីវិតរបស់ព្រះសហគមន៍ដើម្បី ដំណឹងល្អបន្តទៀត។
សម្តេចប៉ាបឡេអូបានបន្តទៀតថា ឯកសារនោះមានអាយុ៦១ឆ្នាំហើយ ប៉ុន្តែវានៅតែបន្តបម្រើជាត្រីវិស័យឥតឈប់ឈរសម្រាប់ព្រះសហគមន៍។
លើសពីនេះទៅទៀត សម្តេចប៉ាបឡេអូបានពន្យល់ថា វាមានសារៈសំខាន់ណាស់ក្នុងយល់ច្បាស់ ពោលគឺយល់ចេញពីការស្រាវជ្រាវ មិនមែនតាមរយៈពាក្យចចាមអារ៉ាម ឬតាមរយៈការបកស្រាយដែលត្រូវបានផ្តល់ជូននោះទេ ប៉ុន្តែវាគឺជាការយល់ដោយការអានឯកសារនោះ ឡើងវិញ និងឆ្លុះបញ្ចាំងពីខ្លឹមសារនីមួយៗ ដែលគេបានកត់ត្រា។
ឯកសារនោះគឺបង្ហាញនិងដាស់តឿនគ្រីស្តបរិស័ទអំពីការផ្លាស់ប្តូនិងបញ្ហាប្រឈមនៃយុគសម័យទំនើប ក៏ដូចជាការអន្ទងជួយកសាងសង្គមមួយដែលយុត្តិធម៌ និងជាបងប្អូន ហើយឲ្យគ្រីស្តបរិស័ទ បើកចំហទឹកចិត្តចំពោះមនុស្សជាតិ ដោយក្តីសង្ឃឹម៕