សម្តេចប៉ាបឡេអូបញ្ជាក់ឡើងវិញនូវស្មារតីនៃមហាសន្និបាតព្រះសហគមន៍

ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទ្រង់ក្នុងការជំរុញព្រះសហគមន៍កាតូលិកឲ្យកាន់តែមានការចូលរួមនិងកាន់តែសកម្មនៅក្នុងកិច្ចការសាសនានិងសង្គមសម្តេចប៉ាបឡេអូទី១៤ បានជួបជាមួយសមាជិកនៃក្រុមប្រឹក្សាមហាសន្និបាតព្រះសហគមន៍ កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

វ៉ាទីកង់ញូវបានរាយការណ៍ថា ក្នុង​នាម​ជា​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ នៃក្រុមប្រឹក្សានោះស្រាប់ សម្តេចប៉ាបឡេអូបាន ​ផ្តល់​នូវ​ពាក្យ​លើក​ទឹក​ចិត្ត និង​ការ​ឆ្លុះ​បញ្ចាំង។

ប្រភពដដែលបានបន្តថា ជំនួបនោះ បានលាតត្រដាងនៅក្នុងបរិយាកាសនៃភាតរភាព ការសន្ទនាបើកចំហ និងការចែករំលែកការលះបង់ចំពោះដំណើរដែលកំពុងបន្តរបស់ព្រះសហគមន៍កាតូលិក។

នៅក្នុងសុន្ទរកថានាពេលនោះសម្តេចប៉ាបឡេអូ បានទាញការបំផុសគំនិតពីកេរដំណែលរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ ដោយបញ្ជាក់ម្តងទៀតថា មហាសន្និបាត មិនមែនគ្រាន់តែជាយន្តការរចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជារចនាបទកំណត់ និងអាកប្បកិរិយារបស់ព្រះសហគមន៍។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ដំណើរការនេះគឺបានជំរុញបទពិសោធន៍ពិតប្រាកដនៃការចូលរួម និងការរួបរួម" ដោយអញ្ជើញក្រុមប្រឹក្សាឱ្យពង្រឹងការអនុវត្តភាពបើកចំហរ ការស្តាប់ដោយយកចិត្តទុកដាក់ ប៉ុន្តែកុំភ្លេចឲ្យអ្នកចូលរួម៕

Daily Program

Livesteam thumbnail