សម្តេចប៉ាបឡេអូបញ្ជាក់ពីសារៈសំខាន់នៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប

នៅពេលដែលសហរដ្ឋអាមេរិកនិងអឺរ៉ុបហាក់ខ្វែងគំនិតគ្នាលើដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប គឺសំខាន់ណាស់ ។

នៅក្នុងបទសំភាសន៍ទៅកាន់អ្នកសារព័ត៌មាននៅ និវេសនដ្ឋាន Castel Gandolfo សម្តេចប៉ាបឡេអូ មានបន្ទូលថា សម្ព័ន្ធភាពប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងអឺរ៉ុបមានសារៈសំខាន់នាពេលបច្ចុប្បន្ន និងនាពេលអនាគត។

សម្តេចប៉ាបឡេអូបានលើកឡើងថា សម្ព័ន្ធភាពជាប្រវត្តិសាស្ត្ររវាងអឺរ៉ុប និងសហរដ្ឋអាមេរិកអាចនឹងផ្លាស់ប្តូរ ប៉ុន្តែចាំបាច់ត្រូវរក្សា ទាំងនៅពេលបច្ចុប្បន្ននិងទៅអនាគត៕

Daily Program

Livesteam thumbnail