សម្តេចប៉ាបឡេអូទី១៤ ៖ អធិដ្ឋានឲ្យអ្នកដែលរងទុក្ខលំបាកដោយជំងឺរកសេចក្តីស្ងប់ពិតប្រាកដ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤នៅក្នុងសារលិខិតផ្ញើទៅកាន់លោកកាឌីណាល់ ម៉ៃឃើល ស៊ែនី ( Michael Czerny)ដែលជា បេសកជនពិសេសរបស់ទ្រង់សម្រាប់ការប្រារព្ធទិវាអ្នកជំងឺពិភពលោកលើកទី៣៤ នៅថ្ងៃទី១១ ខែកុម្ភៈថា ទ្រង់អធិដ្ឋានសូមអោយអស់អ្នកដែលរងទុក្ខវេទនានានាជាពិសេសដោយសារ​ជំងឺដ៏ឈឺចាប់ រកឃើញសន្តិភាពនិងសេចក្តីស្ងប់ពិតប្រាកដនៅក្នុងមេត្តាករុណារបស់ព្រះជាម្ចាស់ ។​

នៅពេលពេលដែលទិវាអ្នកជំងឺពិភពលោកលើកទី៣៤ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១១ ខែកុម្ភៈ នៅទីសក្ការៈបូជារបស់ព្រះនាងម៉ារីនៃសន្តិភាព ក្នុងទីក្រុងឈីក្លាយ៉ូ ប្រទេសប៉េរូ សម្តេចប៉ាបឡេអូបានអញ្ជើញអ្នកជំងឺឲ្យថ្វាយទុក្ខវេទនារបស់ពួកគេដល់ព្រះអម្ចាស់ ដើម្បីសន្តិភាពនិងសេចក្តីស្ងប់ស្ងាត់នៅលើពិភពលោក និងធ្វើជាសាក្សីចំពោះជំនឿ ក្តីសង្ឃឹម និងមេត្តាករុណា រួមជាមួយអ្នកដែលថែទាំពួកគេ។

នាឱកាសនោះសម្តេចប៉ាបឡេអូ ក៏បានលើកឡើងនូវ ជីវិតនិងការលះបង់របស់សន្តអូគូស្តាំង​ថា នៅក្នុង សៀវភៅអគ្គសញ្ញាលើកលែងទោស​ បានបង្រៀននិងកត់ត្រាយ៉ាងត្រឹមត្រូវថា “ព្រលឹងមនុស្សមិនស្ងប់ ហើយមានតែនៅក្នុងសេចក្តីមេត្តាករុណា​ក្នុងការអនុវត្ត​ជីវិតប្រចាំថ្ងៃ និងខាងវិញ្ញាណប៉ុណ្ណោះ ទើបអាចរកឃើញសន្តិភាពនិងសេចក្តីស្ងប់ស្ងាត់ពិត និងយូរអង្វែង៕

Daily Program

Livesteam thumbnail