សម្តេចប៉ាបឡេអូទី១៤ ៖ ល្បែងស៊ីសងបំផ្លាញគ្រួសារ
នៅពេលសម្តេចប៉ាប ឡេអូ ទី១៤ ជួបជាមួយអភិបាលក្រុងមកពីទូទាំងប្រទេសអ៊ីតាលី ទ្រង់បានអំពាវនាវឱ្យពួកគេលើកទឹកចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងគ្រប់ប្រភេទ និងទម្រង់ផ្សេងទៀតនៃភាពឯកោ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ថា ល្បែងស៊ីសងគឺជាប្រភពដែលមិនចំរើនឡើយ វាមានតែបំផ្លាញគ្រួសារនិងកិត្តិយសតែប៉ុណ្ណោះ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា អ្នកដែលប្រពឹត្តល្បែងស៊ីសងគឺមានតែធ្វើឲ្យខ្លួនលង់ខ្លួននៅក្នុងអំពើដែលបំផ្លាញគ្រួសារឯងតែប៉ុណ្ណោះ។
សម្តេចប៉ាបឡេអូបានរំលឹកមន្រ្តីអ៊ីតាលី អំពីរបាយការណ៍នៃអង្គការការីតាសដែលបានចេញនាពេល ថ្មីៗនេះថា ល្បែងស៊ីសងថាជា «បញ្ហាធ្ងន់ធ្ងរ» វាជាប្រភពនៃការធ្លាក់ចុះតម្លៃនៃការអប់រំ មានបញ្ហាសុខភាពផ្លូវចិត្ត និងខ្វះទំនុកចិត្តសង្គមនៅក្នុងប្រទេស។
នៅក្នុងពេលជាមួយគ្នានោះ សម្តេចប៉ាបឡេអូ ក៏បានពិពណ៌នាអំពីបញ្ហានេះថាជាទម្រង់មួយនៃ «ភាពឯកា» ហើយបានអំពាវនាវដល់អាជ្ញាធរសាធារណៈឱ្យប្រយុទ្ធប្រឆាំងនឹងវាដោយលើកកម្ពស់ ទំនាក់ទំនងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋឲ្យពិតប្រាកដ៕