សម្តេចប៉ាបឡេអូទី១៤ ៖ ក្នុងនាមជានិស្សិតសូមកុំប្រើបច្ចេកវិទ្យាផ្តេសផ្តាស
សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលពញាក់ស្មារតីយុវនិស្សិតនានាឲ្យលើកកំពស់ការប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យា។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលបែបនេះទៅកាន់យុវនិស្សិតទាំងអស់ នៅក្នុងពិធីអបអរសាទរទិវាពិភពលោកនៃការអប់រំកាលពីសប្តាហ៍មុន ដោយទ្រង់បានសង្កត់ធ្ងន់ថា មនុស្សត្រូវតែជាអ្នកដែលប្រើប្រាស់និងបញ្ជាបច្ចេកវិទ្យាទាំងឡាយ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ដើម្បីកសាងភាពជាម្ចាស់របស់ខ្លួនលើបច្ចេកវិទ្យាបាន យុវនិស្សិតនានា ចាំបាច់ត្រូវតែដឹងថា មានតែការអប់រំនិងពង្រឹងសមត្ថភាពទេ ដែលអាចពង្រឹងភាពជាម្ចាស់និងរក្សាឥទ្ធិពលរបស់មនុស្សលើបច្ចេកវិទ្យាបាន។
សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា យុវវ័យមិនគួររស់នៅជាមួយនឹងសេចក្តីពេញចិត្តតែជាមួយនឹង សម្លៀកបំពាក់ រូបរាង ឬការរីករាយមួយភ្លែតនោះទេ យុវវ័យគួរសម្លឹងអ្វីដែលជាបំណងប្រាថ្នាធំ ពោរពេញដោយសេចក្តីសង្ឃឹម និងមានផែនការច្បាស់លាស់៕