សម្តេចប៉ាបឡេអូទី១៤ អធិស្ឋានសម្រាប់ជនរងគ្រោះដោយទឹកជំនន់នៅអាស៊ីអាគ្នេយ៍

សម្តេចប៉ាបឡេអូ ទី១៤ បាន​យក​ចិត្តទុកដាក់ចំពោះ​មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់ផ្សេងៗក្នុង​អាស៊ីអាគ្នេយ៍រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានបង្ហាញអារម្មណ៍ក្តុកក្តួលនៅពេលដែលទទួលព័ត៌មានថា មនុស្សជាង ១៥០០ នាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៅក្នុងតំបន់ជាច្រើននៃអាស៊ីអាគ្នេយ៍ដោយសារតែទឹកជំនន់ និងការបាក់ដី។

ចំនួនអ្នកស្លាប់ដែលបានកត់ត្រាបច្ចុប្បន្នមានចំនួន ៨៨៣នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ៤៨៦នាក់នៅប្រទេសស្រីលង្កា ១៨៥នាក់នៅប្រទេសថៃ និង ៣នាក់នៅប្រទេសម៉ាឡេស៊ី។

មានបន្ទូលកាលពីថ្ងៃអាទិត្យ សម្តេចប៉ាបឡេអូបានជំរុញឱ្យសហគមន៍អន្តរជាតិបង្ហាញសញ្ញាជាក់ស្តែងនៃសាមគ្គីភាពតាមរយៈជំនួយមនុស្សធម៌៕

Daily Program

Livesteam thumbnail