សម្តេចប៉ាបឡេអូទី១៤ ស្នើសុំឱ្យអ្នកចោទប្រកាន់លោកបូជាចារ្យម្នាក់ឲ្យអត់ធ្មត់
សម្តេចប៉ាប ឡេអូទី១៤ បានស្នើសុំឱ្យអ្នកចោទប្រកាន់លោកបូជាចារ្យ ម៉ាកកូ រូបនិក ( Marko Rupnik) ឲ្យអត់ធ្មត់ ខណៈបទចោទលើរូបលោកបានកំពុងចាប់ផ្តើមនៅវ៉ាទីកង់។ នេះបើតាមទីភ្នាក់ងារព័ត៌មានកាតូលិក។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា “សាលាក្តីថ្មីមួយទើបតែចាប់ផ្តើមថ្មីៗនេះ ចៅក្រមត្រូវបានតែងតាំង។ ដំណើរការសម្រាប់យុត្តិធម៌ត្រូវការពេលវេលាយូរ"។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា «ខ្ញុំដឹងថាវាពិបាកណាស់សម្រាប់ជនរងគ្រោះ ក្នុងការអត់ធ្មត់ ប៉ុន្តែព្រះសហគមន៍ត្រូវគោរពសិទ្ធិរបស់មនុស្សទាំងអស់» ។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្ថែមថា គោលការណ៍នៃភាពគ្មានទោសរហូតដល់បង្ហាញថាមានទោសក៏ជាការពិតដែលព្រះសហគមន៍កាតូលិកតែងតែប្រកាន់យក។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា «សង្ឃឹមថាសាលាក្តីដែលទើបតែចាប់ផ្តើមនេះនឹងអាចផ្តល់ភាពច្បាស់លាស់ដល់អ្នកដែលពាក់ព័ន្ធទាំងអស់»៕