សម្តេចប៉ាបឡេអូទី១៤: សន្តសិលា និង សន្តប៉ូល ជានិមិត្តរូបនៃការរួបរួមនិងភាពសុខដុម

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា សន្តសិលា និង​សន្តប៉ូល គឺជានិមិត្តរូបនៃការរួបរួមនិងភាពសុខដុមនីយកម្មសាសនានិងសង្គម​។​

សម្តេចប៉ាបឡេអូបានមានបន្ទូលបែបនេះ​នៅពេលដែលទ្រង់យាង ធ្វើជាអធិបតីក្នុងពិធីអបអរសាទរថ្ងៃអាទិត្យរបស់ពួកបរិសុទ្ធ សិលា និង ប៉ូល ដែលជាអ្នកឧបត្ថម្ភនិងគាំទ្រដល់ការកសាងមូលដ្ឋានគ្រឹះរបស់ព្រះសហគមន៍កាតូលិកនៅក្នុងទីក្រុង រ៉ូម  ។

នាឱកាសនោះសម្តេចប៉ាបឡេអូបានមានបន្ទូលថា យើង​ផ្តល់​កិត្តិយស​ដល់​បងប្អូន​ប្រុស​ពីរ​នាក់​ដែល​មាន​ជំនឿ គឺ​សន្តសិលា  និងសន្ត​ប៉ូល ដែលជា « សសរស្តម្ភ​នៃ​ព្រះសហគមន៍កាតូលិក » ។

សម្តេចប៉ាបឡេអូ ក៏បានវាយតម្លៃខ្ពស់ចំពោះសន្តបុគ្គលទាំងពីរដែលពង្រឹងកិច្ចការប្រកាសដំណឹងល្អ ផង ហើយក៏ត្រូវពង្រឹង​ជំនឿឲ្យកាន់តែរឹងមាំ៕

Daily Program

Livesteam thumbnail