សម្តេចប៉ាបឡេអូទី១៤ មានបន្ទូលថា អាជ្ញាធរសូមកុំភ្លេចវិបត្តិប្រជាសាស្រ្ត

វិបត្តិប្រជាសាស្រ្ត ក៏ជាបញ្ហាសង្គមមួយដែលសម្តេចប៉ាបឡេអូទី១៤ ចាប់អារម្មណ៍ ហើយទ្រង់បានបង្ហើបឡើងនៅពេលដែលទ្រង់យាងទទួលក្រុមមន្រ្តីសាលាក្រុងនានានៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានបន្ទូលនៅពេលនេះ សម្តេចប៉ាប ឡេអូ បានមានបន្ទូលថា ភាពឯកោក្នុងសង្គមក្នុងចំណោមមនុស្សចាស់ អ្នកក្រីក្រ ការបំពុលបរិស្ថាន ជម្លោះនៅក្នុងសង្គម គឺសុទ្ធសឹងតែ ជាបញ្ហាប្រជាសាស្រ្តដែលពិភពលោកចាំបាច់ត្រូវតែយកចិត្តទុកដាក់ដោយខានមិនបាន។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ប្រទេសនានា ដោយរួមទាំងអ៊ីតាលី ក៏ត្រូវបានគេដឹងថា បានកំពុងតែប្រឈមមុនឹងបញ្ហាប្រជាសាស្រ្តទាំងនេះ ដែលទាមទារការដោះស្រាយជាបន្ទាន់។

សម្តេចប៉ាបបានមានបន្ទូលថា ការដោះស្រាយបញ្ហាទាំងនេះ តម្រូវឱ្យស្តាប់សំឡេងរបស់អ្នកទន់ខ្សោយ និងអ្នកក្រជាចម្បង។ បើមិនដូច្នោះទេ ទ្រង់បានសង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យចុះខ្សោយ ហើយ​វាមានត្រឹម​តែជាឈ្មោះ ហើយគ្រាន់តែជាទម្រង់ផ្លូវការប៉ុណ្ណោះ  ប៉ុន្តែមិនអាចធ្វើអ្វីបានទេ។

សម្តេចប៉ាបបានមានបន្ទូលថា អំពើហិង្សាក៏ជាចំណុចមួយដែលគួរតែយកចិត្តទុកដាក់ ហើយវាគឺជាអំពើបង្ហាញនូវអំណាចអមនុស្សធម៌ និងជាការព្រងើយកន្តើយនឹងសេចក្តីថ្លៃថ្នូរនៃជីវិតមនុស្ស»៕

Daily Program

Livesteam thumbnail