សម្តេចប៉ាបឡេអូទី១៤ មានបន្ទូលថា មនុស្សចាស់ជាប្រភពនៃគតិបណ្ឌិត

សម្តេចប៉ាបឡេអូទី១៤បានរំលេចអំពីគុណតម្លៃរបស់មនុស្សចាស់ ដោយសង្កត់ធ្ងន់ថា ពួកគាត់គឺជាឃ្លាំងនិងប្រភពនៃគតិបណ្ឌិតសម្រាប់អ្នកជំនាន់ក្រោយ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់យាងទៅទស្សនៈកិច្ចនិងសាកសួរសុខទុក្ខជនចាស់ជរានៅមណ្ឌល់មួយដែលកំពុងតែដំណើរការដោយក្រុមបងស្រី Little Sisters of the Poor នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ូល។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា សង្គមមួយដែលផ្តោតលើប្រសិទ្ធភាព និងភាពជោគជ័យ គឺមិនអាចបំភ្លេចមនុស្សចាស់បានឡើយ។

សម្តេចប៉ាបឡេអូបានកត់សំគាល់ថា "មនុស្សចាស់គឺជាឃ្លាំងនៃប្រាជ្ញារបស់ប្រជាជន ជាកំណប់ទ្រព្យសម្រាប់ចៅៗ គ្រួសារ និងសង្គមទាំងមូល"។

នៅក្នុងឱកាសនោះ សម្តេចប៉ាបឡេអូក៏បានសំដែងអំណរគុណដល់ក្រុមបងស្រីដែលកំពុងតែ ខិតខំយកចិត្តទុកដាក់ថែទាំជនចាស់ជរា នៅក្នុងមណ្ឌល់ ដោយលើកឡើងផងដែរថា ការយកចិត្តទុកដាក់និងថែទាំមនុស្សចាស់មិនមែនជារឿងងាយស្រួលនោះទេ ហើយជាការងារដែលតម្រូវឱ្យមានការអត់ធ្មត់ និងការអធិស្ឋានច្រើន ប៉ុន្តែយើងក៏មិនអាចទុកពួកគេចោលបានដែរ៕

Daily Program

Livesteam thumbnail