សម្តេចប៉ាបឡេអូទី១៤ ប្រកាសឆ្នាំនេះជាឆ្នាំករុណាទិគុណសន្តហ្វ្រង់ស៊ីស្កូ
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤បានប្រកាសរួចហើយថា ឆ្នាំនេះជាឆ្នាំពិសេសរបស់សន្តហ្វ្រង់ស៊ីស្កូ។
ប្រភពដដែលបានអះអាងថា ការប្រកាសនេះគឺដើម្បីរំលឹកខួបលើកទី ៨០០ នៃការស្លាប់របស់លោក ហើយរយៈពេលនៃការរៀបចំពិធីផ្សេងៗនឹងបន្ត រហូតដល់ខែមករា ឆ្នាំ២០២៧ ខាងមុខ។
ប្រភពដដែលបានបន្តថា ឆ្នាំនៃសន្តហ្រ្វង់ស៊ីស្កូនេះ គឺបើកចាប់ពីថ្ងៃទី ១០ ខែមករា តាមរយៈក្រឹត្យមួយ ហើយនិងបញ្ចប់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧ ។
នៅក្នុងអំឡុងនៃការប្រកាសនិងអនុវត្តនេះ គ្រីស្តបរិស័ទនឹងរៀបចំពិធីផ្សេងៗដោយរួមទាំងការ អធិស្ឋាន ការធ្វើធម្មយាត្រានៅតាមកន្លែងនានា ការគោរពបូជាតាមគំរូបសន្តហ្វ្រង់ស៊ីស្កូជាដើម៕