សម្តេចប៉ាបឡេអូទី១៤ ប្រកាសកម្មវិធីអធិដ្ឋានប្រចាំឆ្នាំ២០២៦
តារាងកម្មវិធីអធិដ្ឋានរបស់សម្តេចប៉ាបឡេអូទី១៦នៅឆ្នាំ២០២៦ ត្រូវបានប្រកាសហើយ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក។
ប្រភពដដែលបានអះអាងថា កម្មវត្ថុនៃកម្មវិធីអធិដ្ឋានរបស់ទ្រង់គឺខុសៗគ្នាទៅតាមខែ តាំងពីមករា រហូតដល់ខែធ្នូ នៃឆ្នាំ២០២៦តទៅ ។
នៅខែមករា ទ្រង់ផ្តោតសំខាន់នៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខែកុម្ភៈ គឺផ្តោតលើកុមារដែលមានជំងឺមិនអាចព្យាបាលបាន បន្ទាប់មកនៅខែមីនាទ្រង់ផ្តោតលើការរំសាយអាវុធនិងសន្តិភាព ហើយនៅខែមេសាគឺអធិដ្ឋានសម្រាប់លោកបូជាចារ្យដែលកំពុងជួបវិបត្តិ ក្រៅពីនោះខែឧសភា គឺទ្រង់ចង់ឲ្យមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ទាំងអស់គ្នា រីឯខែមិថុនាគឺផ្តោតនៅលើតម្លៃនៃកីឡា។
ប្រភពដដែលបន្ថែមថា សម្រាប់ខែកក្កដាផ្តោតនៅលើតម្លៃនៃជីវិតមនុស្ស ខែសីហាលើការផ្សព្វផ្សាយដំណឹងល្អតាមទីក្រុង ខែកញ្ញានិយាយអំពីការការពារនិងអភិរក្សធនធានទឹក ខែតុលាផ្តោតលើសុខភាពផ្លូវចិត្ត ខែវិច្ឆិកាអធិដ្ឋាន សម្រាប់ការគ្រប់គ្រងទ្រព្បសម្បតិត្តឲ្យបានត្រឹមត្រូវ និង នៅខែធ្នូ សម្រាប់គ្រួសារដែលមានឪពុកម្តាយដែលគ្មានគូស្រក៕