សម្តេចប៉ាបឡេអូទី១៤ បញ្ជូនជំនួយទៅអ៊ុយក្រែនជាថ្មី

សម្តេចប៉ាប ឡេអូ ទី១៤ បានបរិច្ចាកជំនួយមនុស្សធម៌សរុប៣រថយន្តដឹកទំនិញដើម្បីយកទៅចែកចាយដល់តំបន់នានានៃប្រទេសអ៊ុយក្រែនដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការទម្លាក់គ្រាប់បែក។

បេសកជនសម្តេចប៉ាប លោកកាឌីណាល់  ខុនរ៉ាដ ក្រាជេវស្គី (Konrad Krajewski) បានត្រូវដកស្រង់សំដីដោយវ៉ាទីកង់ញូវថា រថយន្តដឹកទំនិញចំនួនបីគ្រឿងដែលដឹកកញ្ចប់អាហារមួយសែនកញ្ចប់  ពីសម្តេចប៉ាបឡេអូ ទី១៤ កាលពីថ្ងៃអាទិត្យត្រូវនឹងបុណ្យ​គ្រួសារដ៏វិសុទ្ធ។

លោកកាឌីណាល់បានមានប្រសាសន៍ថា អំណោយទាំងនេះ វាគឺជាកាយវិការមួយ ដែលបង្ហាញពីរបៀបដែលព្រះជាម្ចាស់ទ្រង់យកចិត្តទុកដាក់ចំពោះទុរគតជន នានា ដែលកំពុងតែរងគ្រោះដោយសារតែ សង្រ្គាម។

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពរុស្ស៊ីបានបើកការវាយប្រហារយ៉ាខ្លាំងក្លានិងបានបង្កឲ្យកន្លែងមួយចំនួនគ្មានអគ្គិសនី គ្មានទឹក និងគ្មានកំដៅ៕

Daily Program

Livesteam thumbnail