សម្តេចប៉ាបឡេអូទី១៤ បញ្ជាក់ថា មហាសន្និបាតវ៉ាទីកង់ទីពីរនៅតែសំខាន់សម្រាប់សន្តអាសនៈ

សម្តេចប៉ាបឡេអូទី១៤ នៅតែបន្តវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃស្មារតីនានាដែលបានសម្រេចនិងច្រងក្រងឡើងនៅក្នុងមហាសន្និបាតវ៉ាទីកង់ទី២  ។​

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ពីគុណតម្លៃនៃខ្លឹមសារនៃមហាសន្និបាតវ៉ាទីកង់ទី២ថា​ នៅតែមានតម្លៃ ទោះបីខ្លឹមសារត្រូវបានចងក្រងឡើងមក ជាង ៦០មកហើយក៏ដោយចុះ ។

សម្តេចប៉ាបបានមានបន្ទូលនៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ថា ស្មារតីដែលលើកឡើងនៅក្នុងមហាសន្និបាតវ៉ាទីកង់ទី២នេះ នៅតែបន្តមានតម្លៃរស់រវើក មានលក្ខណៈផ្សះផ្សា និង ផ្សារភ្ជាប់ចំពោះស្ថានភាពបច្ចុប្បន្ន  ។

តាមរយៈខ្លឹមសារនៅក្នុងមហាសន្និបាតនេះ គឺនៅតែបង្ហាញពីតម្លៃនិងចេតនាកំណែទម្រង់ ដែលអាចជួយយើងឲ្យមានការបើកចំហរទៅពិភពលោក ពង្រឹងការសន្ទនា និង លើកកំពស់ការទទួលខុសត្រូវនៅក្នុងនាមជាស្ថាប័នជំនឿមួយនៅលើពិភពលោក៕

Daily Program

Livesteam thumbnail